កូកូ ក្លាស៊ិក រៀបមង្គលការ ដោយមានវត្តមានចូលរួមអបអរ

0

កាលពីថ្ងៃទី១៨ កុម្ភៈ ក្នុងឆ្នាំ២០២០ អតីតតារាចម្រៀងក្នុងក្រុមហាយក្លាស់ របស់ផលិតកម្មក្លាស៊ីក ដែលបច្ចុប្បន្នគឺជាតួឯកស្រីក្នុងរឿង”ទឹកភ្នែកមួយលានដំណក់”បានរៀបមង្គលការហើយ ជាមួយមន្ត្រីប៉េអ៊ឹម ដោយមានវត្តមានសិល្បករជាច្រើនចូលរួម។ នៅក្នុងពិធីនោះតារាដែលបង្ហាញខ្លួនសុទ្ធតែរាំរែកយ៉ាងសប្បាយរហូតដល់ចប់កម្មវិធីនោះផង។

លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាសស៊ិក និងជាបងជីដូនមួយរបស់អ្នកនាង កូកូ និយាយថា កូកូគឺមិនខុសពីប្អូនស្រីបង្កើតរបស់លោកនោះទេ ទើបលោកដើរតួជាមេបា និងអញ្ជើញអ្នកសិល្បៈអោយចូលរួមកុះករ។ លោកថាក្រោយរៀបមង្គលការកូកូ នឹងអាចបន្តការសម្ដែង ឬ ចម្រៀងតាមភាពជាក់ស្ដែង ប៉ុន្តែបើអោយប្រាកដមួយរយភាគរយ គឺនៅមិនទាន់ទេ។ ដោយឡែកសម្រាប់សិល្បករដែលលោកអញ្ជើញអោយចូលរួមនៅក្នុងថ្ងៃនោះ លោកអញ្ជើញចោះៗប៉ុណ្ណោះ ដោយសារតែខ្លាចរំខានតារាច្រើន ហើយលោកក៏មានអារម្មណ៍សប្បាយរីករាយផងដែរ ដែលតារាភាគច្រើនដែលលោកអញ្ជើញ ជាពិសេសគឺតារាដែលផលិតកម្មក្លាស៊ីកធ្លាប់ជ្រោមជ្រែងបានបង្ហាញខ្លួនស្ទើរមិនបាត់ម្នាក់។

ជាមួយនឹងពិធីមង្គលការនោះ លោក រុន ណាកូ ដែលជាតួឯកប្រុសដៃគូ អ្នកនាងកូកូ ក្នុងរឿង”ទឹកភ្នែកមួយលានដំណក់” បានបង្ហាញពីអារម្មណ៍ថា លោកពិតជាសប្បាយចិត្តមែនទែនដែលតួឯកស្រីក្នុងរឿងដែលលោកសម្ដែងជាមួយ បានចូលរោងការ ហើយបានរកឃើញសុភមង្គលនៅក្នុងជីវិត។ លោកថាអ្នកនាងគឺជាតារាដែលរួសរាយ និងមានទេពកោសល្យ ហើយលោកពិតជាមានអារម្មណ៍សោកស្ដាយប្រសិនបើអ្នកនាងកូកូ បោះបង់សិល្បៈក្រោយពេលរៀបការ។ លោកថាមង្គលការរបស់នាង ក៏មិនខុសពីចំណងដៃមួយ បន្ទាប់ពីភាពយន្តដែលលោក និងអ្នកនាងសម្ដែងរួមគ្នា ត្រៀមនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ជាតិ ដែលជាដំណឹងដ៏ល្អនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here