ឆ័យលី ដាឡែន ធ្វើពិធីប្រកាសភាពនៅលីវជាថ្មី

0

ក្នុងពិធីខួបកំណើតកាលពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២០ នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក តារាចម្រៀងអ្នកនាង ឆ័យលី ដាឡែន បានអះអាងថា ខ្លួនធ្វើពិធីធំដុំនៅក្នុងឆ្នាំនេះ គឺមានបំណងធំជាងគេ គឺចង់ប្រកាសថាជីវិតអ្នកនាងមានសេរីភាពពេញលេញក្នុងនាមជាស្ត្រីដែលលះលែងស្វាមីផ្លូវការ និងមិនមានសម្ពាធក្នុងជីវិតគូដូចមុន។ ក្នុងនោះក៏ដើម្បីអោយរាសីឆ្លងវ័យ៣៩ចូល៤០របស់អ្នកនាង កាន់តែមានយីអ៊ុនជាងមុន ក្រោយពេលជីវិតក្លាយជាបុគ្គលឯករាជ្យជាថ្មីផងដែរ។

អ្នកនាង ឆ័យលី ដាឡែន បញ្ជាក់ថាអ្នកនាង និង ស្វាមីបានក្លាយជាមនុស្សទីទៃដាច់ស្រេចអស់ហើយ បន្ទាប់ពីឯកសារលែងលះ ត្រូវបានធ្វើឡើងដោយលែងបន្តសម្រុះសម្រួល។ អ្នកនាងក៏នឹងនៅតែទទួលយកគូស្រះគេថ្មី ដោយមិនមានជំហរឈប់មានគូនោះដែរ បើទោះជាអ្នកនាងទើបតែមានវិប្បដិសារីបែកបែកស្វាមីវ័យក្មេងកម្សត់កម្រមុននេះ។ ប៉ុន្តែបុរសដែលអ្នកនាងត្រូវជ្រើសក្នុងពេលបន្ត ក៏ត្រូវតែជាបុរសដែលមិនមែនជាអ្នកសិល្បៈ ចាស់ចិត្តចាស់គំនិត និងជាបុរសដែលអ្នកនាងត្រូវសិក្សាស្វែងយល់អោយបានច្រើន ដោយមិនឆិនឆៃផងដែរ។

អ្នកនាង ឆ័យលី ដាឡែន បន្តថា អ្នកនាងធ្វើខួបធំនៅក្នុងឆ្នាំនេះ គឺមានបំណងតែ២គត់ ទី១គឺចង់អោយមានរាសីខ្ពស់ត្រដែត ជួបតែរឿងល្អៗ ក្នុងវ័យ៣៩ ឈានចូល៤០គត់ឆ្នាំ និងទី២ ដើម្បីប្រកាសជាថ្មីថា អ្នកនាងទំនេរបេះដូង លែងមានពាក់ព័ន្ធស្វាមីក្រោយលែងគ្នា តែម្ដង។ អ្នកនាងថាខ្លួនមានវ័យ៤០ឆ្នាំហើយ ហើយអ្នកនាងក៏ត្រូវតែប្រើជីវិតនៅលីវ ដោយមិនអោយរងសម្ពាធដូចមុននោះដែរ។ អ្នកនាងរំភើប និងសប្បាយចិត្ត ដែលមិត្តសិល្បករទាំងចាស់ទាំងថ្មី សុទ្ធតែមកចូលរួម ដោយភ្ញៀវភាគច្រើន នៅសប្បាយក្នុងពិធី ដល់ជិតម៉ោង១២យប់ ធ្វើអោយពិធីទាំងមូលគគ្រឹកគគ្រេង។

ខាងក្រោមនេះជាទិដ្ឋភាព នៃពិធីខួបកំណើត ដែលអ្នកនាង បានធ្វើកាលពីថ្ងៃទី១៧ កុម្ភៈ មុននេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here