ភាពយន្តរឿង”អន្ទាក់ស្នេហ៍” ប្រកាសដាក់បញ្ចាំងផ្លូវការ

0
បន្ទាប់ពីចំណាយពេលថតយ៉ាងសម្រិតសម្រាំងអស់ច្រើនខែ ពេលនេះភាពយន្តរឿង”អន្ទាក់ស្នេហ៍”ដែលសម្ដែងដោយបុរសសាច់ដុំខ្ពស់សង្ហារលោក សន ពិសិដ្ឋ និងអ្នកនាង សុខ សោម៉ាវត្តី ត្រូវបានប្រកាសដាក់បញ្ចាំងជាផ្លូវការហើយនៅគ្រប់រោងកុន។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅរោងកុនទំនើបផ្សារអ៊ីអន២ នៅសែនសុខ កាលពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២០ ដើម្បីប្រកាសថាចាប់ពីថ្ងៃទី២០ កុម្ភៈ នេះតទៅ នឹងមានលក់សំបុត្រគ្រប់រោង។

លោក សន ពិសិដ្ឋ ដែលជាតួអង្គឯក បានបង្ហាញពីអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលភាពយន្តមួយនេះ ត្រូវបានប្រកាសដាក់លក់សំបុត្រ ខណៈដែលលោកប្រាប់ថា នៅគឺជាស្នាដៃថ្មីដែលខ្លួនសម្ដែង ជាមួយអ្នកនាង សុខ សោមាវត្តី ហើយបង្ហាញពីរ៉ូមេទិកនៃស្នេហាយុវវ័យ។ យ៉ាងណាមិញលោកថាក្នុងរឿងទាំងមូលមានបង្កប់ឈប់អប់រំ ច្រើនជាងបង្ហាញពីស្នេហារោលរាល ទើបលោករំពឹងយ៉ាងខ្លាំងថានឹងកន្ត្រាក់អ្នកទស្សនា ជាពិសេសគឺយុវវ័យបានច្រើន។

លោក វ៉ន ប៊ុនស៊ីម ដែលជាផលិតករ និងអ្នកដឹកនាំរឿង “អន្ទាក់ស្នេហ៍” បានអះអាងថា នេះជារឿងស្នាដៃកូនខ្មែរសុទ្ធសាធ ដោយពុំមានការចម្លងពីសាច់រឿងមកពីណានោះទេ។ នេះក៏ជាស្នាដៃរបស់ផលិតកម្ម Space Sp របស់លោក ដែលបានសម្រិតសម្រាំង និងចំណាយច្រើនគួរសម ដើម្បីអោយរឿងទាំងមូលមានប្លង់ល្អៗ មិនអោយចាញ់ប្លង់ក្នុងរឿងបរទេសនោះផងដែរ។ លោករំពឹងពីភាពជោគជ័យ ថ្វីដ្បិតតែភាពយន្តនេះ មិនផ្ដោតលើឈុតភ័យរន្ធត់ និងកំប្លែងទាំងស្រុង។ នៅក្នុងពិធីសម្ពោធ លោកក៏សប្បាយចិត្តផងដែរ ដែលមានផលិតករ និងតួសម្ដែង ចូលរួមអបអរ ខណៈដែលលោកក៏បានរំលេចរបាំសែនព្រេន អោយភ្ញៀវកិត្តិយសចាប់អារម្មណ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here