តារាចម្រៀង ហង្ស សុវណ្ណារិទ្ធិ ត្រៀមចេញ MV កម្សត់ក្នុងបទ”ស្រលាញ់បែបល្ងង់”

0

បន្ទាប់ពីបទ”ស្រលាញ់បែបល្ងង់” ចេញបង្ហោះជាសាធារណៈ គេកត់សម្គាល់បទថ្មីរបស់លោក ហង្ស សុវណ្ណារិទ្ធិ ទទួលបានការគាំទ្រគួរអោយកត់សម្គាល់។ ជាមួយនឹងការគទ្រ លោកក៏ត្រូវគេឃើញចេញថត MV ព្រមជាមួយនឹងការប្រកាសថា គឺជាសាច់រឿងកម្សត់ ដើម្បីរំលេចអោយបទ”ស្រលាញ់បែបល្ងង់” របស់កាន់តែទាក់ទាញក្នុងពេលខាងមុខ។

លោកថា នៅមិនមែនជាបទដំបូងដែលលោក និងក្រុមការងារបានផលិតនោះទេ ប៉ុន្តែវាអាចជាបទចម្លងមួយ ដែលលោកបានផលិតសាច់រឿង អោយមានឈុតឆាកបែបកម្សត់ ដើម្បីធ្វើអោយភាពយន្តខ្លីនៅក្នុង MV នោះ ជក់ចិត្ត និងក្លាយឋចាស្នាដៃល្អមួយ។ លោកថាសាច់រឿង MV បទនេះ បានថតរួចហើយ ដោយនៅចាំតែការកាត់ត និងកំណត់ថ្ងៃបង្ហោះតែប៉ុណ្ណោះ ដោយលោក និងក្រុមការងាររំពឹងថា នឹងជោគជ័យខ្លាំង។