មាស សៀវប៉ាយ សម្រេចដឹកចេញទៅវៀតណាម ទាំងខ្វះខាតថវិកា

0

នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នេះ គ្រួសារតារាកម្ពុជា បានសម្រេចបញ្ជូនតារាសម្ដែង មាស សៀវប៉ាយ ដែលនៅតែសន្លប់ស្ដូកស្ដឹងមិនទាន់ដឹងខ្លួន ក្រោយគ្រោះថ្នាក់ផ្នែកក្បាលធ្ងន់ធ្ងរទៅព្យាបាលនៅក្នុងប្រទេសវៀតណាម នៅមន្ទីរពេទ្យជោរី ក្នុងទីក្រុងហូជីមិញ។ យ៉ាងណាមិញលទ្ធភាពនៃការចេញទៅ គឺស្ថិតក្នុងសភាពភ័យបារម្ភពីការព្យាបាលនៅឡើយទេ ដោយសារតែគ្រួសាររបស់ជនរងគ្រោះ ត្រូវពឹងទាំងស្រុងតែលើកម្លាំងបរិច្ចាគរបស់សប្បុរសជនក្នុងពេលបន្តបន្ទាប់។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និងសមាជិក ដែលជាអ្នកបំផុសអោយមានចលនាជួយដល់លោក មាស សៀវប៉ាយ ក្រោយគ្រោះថ្នាក់និយាយថា ទាំងឪពុក និងបងប្អូនរបស់លោក មាស សៀវប៉ាយ ស្ទាក់ស្ទើរមិនទទួលយកការព្យាបាលនៅក្នុងប្រទេសវៀតណាមនោះទេ ដោយសារតែគ្រួសារទាំងមូលគឺមិនមានលទ្ធភាព ម្យ៉ាងឪពុករបស់លោកក៏ឈឺមិនមានសុខភាពផង។ យ៉ាងណាមិញក្រោយការពន្យល់ និង សម្អាងលើកម្លាំងសប្បុរសធម៌ ក្រោមការជ្រោមជ្រែងរបស់គ្រួសារតារាកម្ពុជា គ្រួសាររបស់លោកសម្រេចចិត្តបញ្ជូនចេញ។ លោកថា ការសម្របសម្រួលត្រូវបានចាត់ចែងរៀបរយអស់ហើយ ដោយគ្រួសារជនរងគ្រោះមានជំនួយក្នុងដៃពីខាងក្លិបQK និង ពីសប្បុរសជននានាប្រមាណ២ពាន់ដុល្លារ ក្នុងការចេញទៅ ខណៈដែលគ្រួសារតារាកម្ពុជា មានជំនួយប្រមាណជាង១ពាន់ដុល្លារផ្សេងទៀត ដើម្បីជួយពីក្រោយ។ លោកថាគ្រួសារតារាកម្ពុជា នឹងបន្តរ៉ៃអង្គាស និងបំផុសជួយដល់តារារូបនេះ អោយអស់លទ្ធភាព បន្ទាប់ពីលោកនៅតែមានសភាពមិនទាន់ដឹងខ្លួន ក្រោយចូលសម្រាកនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។ លោកថា “មាស សៀវប៉ាយ ត្រូវបានបញ្ជូនចេញទៅវៀតណាម ក្រោយរកបានជំនួយសរុបពីគ្រប់ទីប្រមាណជាង៣ពាន់ដុល្លារ តែយើងមិនអាចទុកអោយសភាពជំងឺនេះ នៅតែធ្ងន់បែបនេះបានទេ យ៉ាងហោចណាស់ប្រសិនបើគ្រួសារតារាកម្ពុជា អស់លទ្ធភាពក្នុងការអំពាវនាវ និងបំផុសពីកង្វះខាតនេះ បានចប់ចុងចប់ដើម ក៏អាចអោយមាស សៀវប៉ាយ ផ្ទាល់គាត់អស់ចិត្ត ចំពោះការជួយសង្គ្រោះដែរ”។

លោកថាកម្លាំងសាមគ្គី របស់សប្បុរសជននឹងជួយអោយ លោក មាស សៀវប៉ាយ ទទួលបានការជ្រោមជ្រែងរហូតជា ស្របគ្នាដែលខាងមន្ទីរពេទ្យរុស្ស៊ី ក៏បានបញ្ជាក់ហើយថា លីកមិនមានឈាមកកនៅក្នុងលលាដ៍ ដែលតម្រូវអោយវះកាត់នោះ។ លោកថាគ្រួសារគ្រួសារតារាកម្ពុជា ធ្លាប់បានធ្វើសកម្មភាពរ៉ៃលុយ និងបំផុសពីទុក្ខលំបាករបស់សិល្បៈបែបនេះច្រើននាក់មកហើយ ធ្វើអោយសប្បុរសជនគ្រប់ទិសទីចុះជួយព្រមគ្នា ទើបលោកជឿថាកម្លាំងនៃការបំផុសជួតលោក មាស សៀវប៉ាយ លើកនេះ គឺពិតមិនអត់សប្បុរសជនដែលមានទឹកចិត្តជួយ រហូតដល់ស្ថានភាពជម្ងឺរបស់លោកមានសង្ឃឹម។

LEAVE A REPLY

Please enter your comment!
Please enter your name here