ចៅខ្មែរ ប្រកាសដកខ្លួនទាំងសិល្បៈ ទាំងការ Live លក់ផលិតផល

0

ខណៈដែលគេមើលឃើញថាតារាហ្វេសប៊ុក និងជាតារាសម្ដែងមួយរូបផង លោក ចៅខ្មែរ គឺជាបុគ្គលជោគជ័យក្នុងវិស័យលក់អនឡាញ បន្ទាប់ពីនាំចូលប្រេន CK Magic មកកាន់ទីផ្សារកម្ពុជានោះ ម្ចាស់ផលិតផលរូបនេះបែរជាប្រកាសថាខ្លួននឹងឈប់Live លក់ផលិតផល និងប្រហែលជាឈប់សម្ដែងរហូតផងក៏មិនដឹង ដែលធ្វើអោយម្នាក់ៗភ្ញាក់ផ្អើល។ យ៉ាងណាមិញលោកមិនបោះចោលអាជីពទាំងពីរបានទេ បើទោះជាលោកជោគជ័យ។

ចៅខ្មែរ និយាយថាលោកពិតជាប្រកាន់ជំហរមិនឆ្លេរឆ្លារការសម្ដែងបើទោះជាមានសំណើរមែន បន្ទាប់ពីលោកយល់ថាបើទទួលការសម្ដែងនឹងខាតពេលពេញមួយថ្ងៃ ហើយអាចអោយលោកពិបាកក្នុងការដាក់អារម្មណ៍តាមការតម្រូវរបស់ផលិតករអោយអស់ពីចិត្តពីថ្លើម។ ក្នុងនោះសូម្បីតែការ Live លក់ផលិតផល CK Magic និងការ like លក់ផលិតផលផ្សេងទៀត ក៏លោកស្ទើតតែឈប់អស់ដែរ បន្ទាប់ពីលោកកសាងបានតំណាងចែកចាយនៅទូទាំងប្រទេស ហើយយល់ឃើញថា បើនៅតែបន្ត Live លក់ នោះនឹងធ្វើអោយតំណាងចែកចាយលក់មិនដាច់។ លោកថាយុទ្ធសាស្ត្រមុខជំនួញរបស់លោកនៅក្នុងពេលនេះ គឺលោកកសាងកេរ្តិ៍ឈ្មោះផលិតផល CK Magic អោយកូនក្រុម និងព្យាយាមពន្យល់កូនក្រុម ដើម្បីអោយកូនក្រុមក្លាយជាអ្នកជំនាញផ្នែកលក់ជាជំនួសវិញ។

លោកថាខ្លួនមិនដកខ្លួនពីអាជីពអនឡាញទេ តែត្រូវពង្រឹងទីផ្សារ និងកូនក្រុមអោយខ្លាំង ដោយលោកយល់ថាអ្វីដែលលោកអនុវត្ត នឹងធ្វើអោយជំនាញខ្លួនរឹងមាំល្អជាង។ យ៉ាងណាមិញ លោក និង គូស្នេហ៍ ភេទដូចគ្នា មិនមានគម្រោងបើកជំនួញផ្សេងនោះទេ បើទោះជាក្នុងពេលនេះ លោកទំនេរជាងមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here