មិនធម្មតា ថ្វីដៃផាត់មុខ RaDee RaDee អោយកញ្ញា Mai Bee

0

ក្នុងពិភពអ្នកផាត់មុខ គេសុទ្ធតែទទួលស្គាល់ថ្វីដៃ អ្នកឯកទេសផាត់មុខ លោក រ៉ាឌី ដែលមានហ្វេសប៊ុកឈ្មោះ RaDee RaDee ដោយលោកមានសមត្ថភាពផាត់កែទម្រង់មុខមនុស្ស ដូចមនុស្ស២នាក់ផ្សេងគ្នា មុននិងក្រោយ ផាត់មុខ។ ជាក់ស្ដែងក្រោយពេលលោកបង្ហោះកញ្ញា Mai Bee ក្រោយពេលផាត់មុខ និងបំពាក់មកុដនោះ សុទ្ធតែធ្វើអោយម្នាក់ៗភ្ញាក់ផ្អើលនឹងថ្វីដៃផាត់មុខរបស់លោក ដែលកាន់តែធ្វើអោយតារាស្រីដែលលោកតែងមុខអោយស្រស់ស្អាតដូចទើបចេញពីកែសម្រស់។

រូបភាពដែលអ្នកណាៗក៏សរសើរថា លោក រ៉ាឌី ផាត់មុខតារាបានស្អាត និងប្លែកភ្នែកនោះ គ្រាន់តែជារូបថតមិនទាន់ផ្លូវការប៉ុណ្ណោះ ដោយលោកអាចប្រើថ្វីដៃតែងមុខកញ្ញា ម៉ៃប៊ី អោយស្អាតតាមបែបគ្រងឈុតបុរាណ និង ស៊ិចស៊ី ខ្យូតតាមបែបសម័យ ស្ទើរតែដូចមនុស្ស២នាក់ផ្សេងគ្នា ដោយគ្រាន់តែប្រើបច្ចេកទេសផាត់កាត់ថ្គាម និងលើកខ្ទង់ច្រមុះអោយប្លែក។

ចង់ដឹងថា ក្រោយពេលតែងមុខអោយកញ្ញា ម៉ៃប៊ី តើថ្វីដៃរបស់លោក រ៉ាឌី ពិតជាគួរអោយសរសើរប៉ុណ្ណា សូមទស្សនាកម្រងរូបភាពខាងក្រោយ។