វណ្ណា វត្តី ទម្លាយអាថ៌កំបាំង ក្នុងបទ”បាត់ដំបងស្រុកកំណើតខ្ញុំ”

0

បន្ទាប់ពីចេញបទចម្រៀង ហើយទទួលបានការគាំទ្រ  មានការកោតសរសើរជាហូរហែរនោះ កញ្ញា វណ្ណា វត្តី តារាចម្រៀង ចេញបទចម្រៀងក្រោមចំណងជើងថា”បាត់ដំបងស្រុកកំណើតខ្ញុំ”ទៀតហើយ។ អ្វីដែលគួរអោយភ្ញាក់ផ្អើល គឺនាងបានទម្លាយពីអាថ៌កំបាំងដែលនាំអោយនាងសម្រេចចិត្តចេញបទចម្រៀងមួយនេះ។

កញ្ញា វណ្ណា វត្តី បានអោយដឹងថា នាងមានស្រុកកំណើត ចេញពីខេត្តបាត់ដំបង ជាទីតាំងស្រឡាញ់បំផុត រវាងនាងនិងក្រុមគ្រួសារ។ យ៉ាងណា ព្រោះតែកម្រិតជីវភាពរស់នៅ ទើបត្រូវបានចាកចេញពី ដីកំណើត មកស់នៅរកសុិតស៊ូ នៅទីក្រុងសុីវិល័យ។ ព្រោះតែអារម្មណ៏ដល់នឹក ដីចាស់ ទើបខំសរសេរ ប៉ារ៉ូលថ្មី តាំងពីអាយុ៩ឆ្នាំ។ ទើបយកលំនាំបទលោកសុិន សុីសាមុត មកច្រៀងដោយសារ ស្រឡាញ់ ។ ប្រសិនបើខុសឆ្គងម្តេចម្តា សូមអធ្យាស្រ័យ ទុកជាមុនផង។
គួរបញ្ជាក់ថា កញ្ញា វណ្ណា វត្តី ក្រៅពីចេះច្រៀង នាងក៏ជាតារាសម្តែង មានសមត្ថភាពគួរសម។ ព្រោះតែស្រឡាញ់សិល្បៈ នាងតែងចំណាយ ប្រាក់ផ្ទួលខ្លួន យកទៅផលិតម្រៀង ចេញលើបណ្តាយសង្គម។ ស្រីស្រស់រូបនេះ ក៏លេចធ្លោក្នងការតុបតែងកាយ ខើចលើខើចក្រោយ រហូតជាប់ឈ្មោះ ជាតារាសិចសុីម្នាក់ដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here