យុវជនមួយក្រុមមកពី PKA Cosmictic ចែកម៉ាស់ជាង៣០០០ម៉ាស់ នៅផ្សារអូរប្ញស្សី

0

កាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២០មុននេះ យុវជនមួយក្រុមមានគ្នា៧នាក់ មកពីក្រុមហ៊ុន PKA Cosmictic បានចុះចែកម៉ាស់ដោយផ្ទាល់រហូតដល់ជាង៣៥០០ម៉ាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅបរិវេណផ្សារអូរប្ញស្សី។ នេះជាសកម្មភាពចែកម៉ាស់ក្នុងចំនួនច្រើនលើកទី១របស់ក្រុមមួយនេះ បន្ទាប់ពីមានការផ្ទុះឡើងនូវជម្ងឺកូរ៉ូណា និងមេរោគខ្យល់ពុលនៅកម្ពុជា។

លោក ឆាយ ភិរម្យ CEO ក្រុមហ៊ុន PKA Cosmictic បានថ្លែងបញ្ជាក់ថា ការពិតលោក និងក្រុមការងារមានគម្រោងចុះចែកម៉ាស់បែបនេះតាំងពីអាទិត្យមុនម្ល៉េះ ប៉ុន្តែដោយសារតែដើររកទិញម៉ាស់មិនបាន ទើបពន្យារដល់ថ្ងៃទី៦ កុម្ភៈ នេះ។ លោកថាម៉ាស់ចំនួន៣៥០០ដែលយកមកចែកចាយនេះ ប្រមូលទិញពីប្រទេសថៃដល់ទៅមួយសប្ដាហ៍ ខណៈដែលភរិយារបស់លោក ដែលជាជនជាតិថៃ និងជាម្ចាស់ប្រេន PKA គឺជាអ្នកដើរទិញដោយផ្ទាល់ ទម្រាំទិញបានម៉ាស់ដែលមានប្រភេទស្រទាប់៣ជាន់ យកមកចែកជូនហ្វ្រីនេះ។ លោកថាសកម្មភាពចែកម៉ាស់គឺជាលើកទី១ ប៉ុន្តែសម្រាប់សកម្មភាពសង្គមលោកធ្វើច្រើនមកហើយ ជាពិសេសសកម្មភាពចុះចែកអំណោយដល់កុមារកំព្រា និង ជនទុគ៌តមួយចំនួននៅកម្ពុជា។

លោក ឆាយ ភិរម្យ ក៏បានទទូចអោយប្រជាពលរដ្ឋពាក់ម៉ាស់គ្រប់ការធ្វើដំណើរលើដងផ្លូវអោយបានទៀងទាត់ ដើម្បីការពារផ្លូវដង្ហើមពីធូលីដី និងខ្យល់ពុលជាដើម ដោយកុំគ្រាន់តែចង់ការពារពីជម្ងឺកូរ៉ូណា តែម្យ៉ាងនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here