ជាងមួយខែដើមឆ្នាំសោះ បញ្ញា សិទ្ធិ ក្ដាប់៣រឿងធំៗម្នាក់ឯង

0

គ្មានអ្នកណាមិនលាន់មាត់នោះទេ នៅពេលដែល លោក បញ្ញា សិទ្ធិ ក្ដាប់បាន៣រឿងបណ្ដាក់គ្នា ត្រឹមតែរយៈពេលជា១ខែបើកឆាកនៅឆ្នាំ២០២០នេះ។ សូម្បីអ្នកធ្លាប់កាច់កុងជាមួយលោក ក៏ទប់សំលេងលាន់មាត់នឹងជោគជ័យរបស់ តារាកូនកាត់ឡាវ និងកាត់ពូជសាសន៍កូឡា ដែលអាចប្រើភាសាថៃបានស្ទាត់រូបនេះផងដែរ បន្ទាប់ពីមួយរយៈមុន លោកជួបព្យុះភ្លៀងធ្វើអោយរំខានចិត្ត។

ភាពយន្តដែលលោកទទួលបាននៅដើមឆ្នាំ២០២០នេះ គឺសុទ្ធតែជាភាពយន្តខ្លាំងៗតែម្ដង ដែលនេះគឺជោគជ័យធំមួយបន្ថែមពីលើអាជីពចម្រៀងដែលមានក្រុមរាំផ្ទាល់ខ្លួន និងអាជីពពិធីករ ដែលមានទីផ្សារទៅថៃ និងឡាវ មិនសូវដាច់នោះ។ ភាពយន្តទាំង៣ដែលលោកក្ដោបក្ដាប់នោះរួមមាន រឿង”ទាសករលុយ”ជាភាពយន្តភាគប្រចាំនៅប៉ុស្តិ័លេខ៥ ដែលជាភាពយន្តក្រោមការផលិតរបស់ក្រុមផលិតករថៃយ៉ាងកាលីបទៅទៀត។ ក្នុងរឿងនេះ លោកគឺជាតួឯក ដោយដើរតួជាបុរសអ្នកមាន និងជាភាពយន្តដែលកំពុងដំណើរការថត។ ភាពយន្តមួយទៀត គឺរឿង”ឪពុកក្មេករើសកូនប្រសារ” ជាភាពយន្តរបស់ទូរទស្សន៍ CTN ដែលភាពយន្តនេះ កំពុងដំណើរថតដូចគ្នា និងជារឿងដែលលោកសម្ដែងជាតួឯងផងដែរ។ ដោយឡែកសម្រាប់ភាពយន្តទី៣ក្ដៅៗ គឺរឿង”រសជាតិអ្នកមាន” ជាស្នាដៃផលិតរបស់អ្នកស្រី ពាន់ ភួងបុប្ផា និងជារឿងដែលគ្រោងដាក់ផ្សាយនៅលើទូរទស្សន៍ PNN។ ភាពយន្តនេះលោកសម្ដែងតួរងទេ ប៉ុន្តែសម្រាប់សាច់រឿង និងការចម្រុះដោយតារាល្បីៗ គឺទោះជាលោកលេងត្រឹមតួរង ក៏ពិតជាមុខមាត់ណាស់ដែរ ខណៈដែលស្នាដៃរបស់អ្នកស្រី ពាន់ ភួងបុប្ផា និង ក្រោមការផលិតរបស់ PNN គឺសម្ដែងត្រឹមជាតួរាយរង ក៏មិនងាយមានឱកាស។

លោក បញ្ញា សិទ្ធិ និយាយថាលោកពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបើកឆាក២០២០ភ្លាម លោកក៏ក្លាយជាតារាសម្ដែងមួយរូបដែលមានទីផ្សារគួរអោយកត់សម្គាល់បែបនេះ។ លោកថាភាពយន្តទាំង៣ សុទ្ធតែជារឿងដែលលោកយល់ថានឹងជួយអោយកេរ្តិ៍ឈ្មោះរបស់លោកស្ទុះឡើង ស្របពេលដែលការងារចេញច្រៀងបង្អួតក្បាច់រាំ និង ការងារពិធីកររបស់លោកក៏ឈានឡើងមិនសូវមានពេលសម្រាក។ លោកថាឆ្នាំ២០២០នេះ ដ្បិតថាលោកមានរឿងកង្វល់ជុំវិញម្ដាយឈឺ ប៉ុន្តែសម្រាប់ទីផ្សារសិល្បៈគឺចង់ល្អជាងឆ្នាំកន្លងមកនោះផង។ លោកក៏ប្រកាសក្ដោបក្ដាប់ទីផ្សារទាំងសម្ដែង ទាំងចម្រៀង និងទាំងពិធីករអោយជោគជ័យព្រមគ្នាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here