សឿន ផានផាភួង ប្រកាសប្ដឹងឈ្មោះ ប៊ុន ពី ពីបទប្រមាថជីវិត ឈូឈូ

0

បន្ទាប់ពីឈ្មោះ ប៊ុន ពី ដែលត្រូវគេស្គាល់ថាជាមន្ត្រីមួយរូបប្រចាំក្រសួងមួយផង បង្ហោះថា តារាសម្ដែង កញ្ញា អាង សុជាតា ហៅឈូឈូ បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២០ ហើយតប Comment អ្នកប្រាប់ថា មិនពិតទេ ដោយគំរាមអោយគេចូលគុកនោះ តារាសម្ដែង អ្នកនាង សឿន ផានផាភួង ម្ដាយឈូឈូ បានសម្រេចដាក់បណ្ដឹង ដោយមិនទទួលយកការសុំទោសពីបុគ្គលនេះឡើយ។ អ្នកនាងបញ្ជាក់ថា ទទួលយកការសុំទោសពីបុគ្គលនេះមិនបានទេ ដោយសារតែពេលលោកបង្ហោះថាកូនស្រីខ្លួនស្លាប់គឺអ្នកនាងចលាចលក្រោយគេខលមកសួរ ស្របពេលដែលទាក់ទងកូនសួរមិនបានផង ក៏ជិះទាំងកណ្ដាលយប់ចេញពីថតចប់មករកកូន ដោយអ្នកនាងប្រាប់ថាបើគ្រោះថ្នាក់តាមផ្លូវ គឺអ្នកនាងបាត់បង់ជីវិតបាត់ទៅហើយ។

អ្នកនាង សឿន ផានផាភួង និយាយថា ឈ្មោះ ប៊ុន ពី នេះ បានប្រើហ្វេសប៊ុកឈ្មោះ Vanna Ra ហើយបានបង្ហោះរូបកូនស្រីអ្នកនាងជាច្រើនសន្លឹក ថាបានស្លាប់ហើយ ដោយអះអាងក្នុងសំណេរថា ឈូឈូ ជាកូនចិញ្ចឹមរបស់ខ្លួន។ អ្នកនាងថា លោកបានទាំង Comment ជេរគេ និងគំរាមប្ដឹងគេដាក់គុកផង នៅពេលហ្វេនឈូឈូ និង ប្អូនស្រីអ្នកនាងឆាតទៅប្រាប់ថា ច្រលំទេ។ អ្នកនាងថា ក្នុងពេលភ្លាមៗ អ្នកនាងស្មានថា ហ្វេសប៊ុកឈ្មោះនឹងត្រូវគេ ហែក ប៉ុន្តែនៅពេលលេងជាមួយគឺមិនមែនទេ គឺឈ្មោះនឹងមានចេតនាយកជីវិតកូនស្រីរបស់អ្នកនាង មកលេងសើចតែម្ដង។ ដ្បិតថា លោក ប៊ុន ពី បានលុបការបង្ហោះនោះ នឹងបានសរសេរសុំទោស តែអ្នកនាងថាអត់អាចបញ្ចប់ត្រឹមហ្នឹងទេ ព្រោះមិនដែលច្រលំកូនធម៌ ដល់ថ្នាក់យករូបរបស់ឈូឈូ ជាច្រើនសន្លឹកមកបង្ហោះ ហើយនៅពេលគេ Comment ប្រាប់ថាសាមីខ្លួនមិនទាន់ស្លាប់ទេ បែរជាមកជេរគេ និងចង់ចាប់គេដាក់គុកបែបហ្នឹងឡើង។ ម្យ៉ាងអ្នកបង្ហោះថាក្មេងស្រីដែលស្លាប់ជាកូនចិញ្ចឹមពៅរបស់ខ្លួន តើអាចទេ ដែលឳពុកមិនស្គាល់មុខកូនស្រីចិញ្ចឹមខ្លួនឯង។

អ្នកនាងប្រកាសថាបានពិភាក្សាជាមួយមេធាវីរួចហើយ ហើយក៏សម្រេចប្ដឹងដែរ ដោយគ្រាន់តែមិនទាន់ដឹងថាតើត្រូវទាមទារជម្ងឺចិត្តយ៉ាងមិច។ អ្នកនាងថា ក្នុងយប់ដែលឈ្មោះ ប៊ុន ពី បង្ហោះថាឈូឈូ ស្លាប់ គឺឈូឈូ និង អ្នកនាងជាប់ថតទាំងយប់នៅកន្លែងផ្សេងពីគ្នា ហើយទូរស័ព្ទក៏ទាក់ទងសួរមិនបាន ទើបបង្ខំអោយអ្នកនាងត្រូវចេញពីថតទាំងម៉ោង១២យប់ទៅរកកូន បើកឡានលែងខ្លាចគ្រោះថ្នាក់ ដោយអ្នកនាងនិយាយថា បញ្ចប់ត្រឹមបង្ហោះសុំទោសប៉ុណ្ណឹងអត់កើតទេ ព្រោះបើអ្នកនាងត្រូវស្លាប់ដោយសាររន្ធត់ គឺស្លាប់តាំងពីយប់មិញទៅបាត់ហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here