មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងលោក ករុណា ពេជ្រ បានបង្ហោះពាក្យសម្ដីដុតចំដល់អ្នកនិពន្ធបទចម្រៀងលោក យឹម តាស្រង់ បន្ទាប់ពីអ្នកនិពន្ធរូបនេះទទួលបានភាគរយពីតារាចម្រៀង តន់ ច័ន្ទសីម៉ា។ សំណេររបស់លោកហាក់បង្ហាញអោយឃើញថា រវាងលោក និង លោក យឹម តាស្រង់ មុនពេលលោក យឹម តាស្រង់ ដើរចេញពីចិន គឺមានបញ្ហានឹងគ្នា។
បន្ទាប់ពី លោក យឹម តាស្រង់ បបានសសេរបង្ហោះនៅលើបណ្តាញសង្គមថា ” រំភើបបំផុតមួយជីវិតនេះខ្ញុំទើបជួបម្តងទេ ដែលតារាចម្រៀងម្នាក់ហ៊ានចែកផ្តល់ចំណូលមកខ្ញុំជាអ្នកនិពន្ធ 20% ពីការចេញច្រៀងគ្រប់កម្មវិធីប្រគុំតន្ត្រី និងស្ពតពាណិជ្ជកម្មទាំងអស់ក្នុងរយៈពេលដ៏វែងដោយភាពពេញចិត្ត។ អរគុណណាស់នូវការយល់ពីតម្លៃនៃអ្នកនិពន្ធ ហើយមួយរយៈនេះបងលើកប្អូនស្រីពិតជាមិនខកបំណងមែន អរគុណនូវទឹកចិត្តដឹងគុណរបស់ប្អូនមកលើបង”។ លោកបន្តបង្ហោះថា “ប្រហែលជាអ្នកចម្រៀងទី១ ហើយបងក៏ប្រហែលជាអ្នកនិពន្ធទី១ផងដែរ ដែលបានទទួលការចែកភាគលាភបែបនេះពីតារាចម្រៀងកំពុងល្បីម្នាក់បែបនេះ បង នឹងខិតខំព្យាយាមបន្តទៀតដើម្បីប្អូន។ ហើយក៏អរគុណផងដែរដល់បងប្អូនក្រុមមេធាវី និងសាក្សី ហើយជាពិសេសនោះអរគុណដល់អគ្គនាយកផលិតកម្ម Galaxy Navatra ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមជាកិត្តិយសដឹងលឺក្នុងកិច្ចសន្យានេះ” ភាគីខាងលោក ករុណា ពេជ្រ ក៏បានបង្ហោះសំណេរជំទាស់ភ្លាម។
លោក ករុណា ពេជ្រ ក៏បានបញ្ចេញនូវប្រតិកម្មថា”ខ្ញុំចូលសិល្បៈទេីបជិត 16 ឆ្នាំទេ។ ខ្ញុំសូមបញ្ចេញយោបល់សំរាប់គំនិតខ្ញុំ តាមអ្វីដែលខ្ញុំមិនសូវចេះ ថា បេីកំរ៉ៃខ្ញុំរកបានពីសិល្បះនៅកន្លែងផលិតកម្មដែលបណ្តុះបណ្តាលខ្ញុំ ហេីយផលិតកម្មនោះ ទាមទារ អោយកាត់ភាគរយ 10-30% ក៏ខ្ញុំសប្បាយចិត្តនឹងជូនដោយក្តីរីករាយ … ព្រោះផលិតកម្មបានចំណាយថវិកា លេីបុគ្គលិកគ្រប់ជាន់ថ្នាក់ មានទាំងអ្នកនិពន្ធ ក្រុមបច្ចេកទេស បុគ្គលិកទីផ្សារ និង សម្ភារះផ្សេងៗ ទេីប អាចបណ្តាលអោយអ្នកចម្រៀងមានកេរ្ត៏ឈ្មោះ ហេីយកេរ្ត៏ឈ្មោះអ្នកចម្រៀងល្បី បទចម្រៀល្បី ក៏បាន អោយក្រុមការងារគ្រប់ជាន់ថ្នាក់សប្បាយចិត្ត តាមស្នាដៃរៀងៗខ្លួនដូចគ្នា។ ប៉ុន្តែបេីមានបុគ្គលិកណាក្នុងផលិតកម្ម ដែលចង់សុីប្រាក់ភាគរយពីការងារសិល្បៈ លើលាភសក្ការៈ លេីការងារពីសិល្បៈរបស់ខ្ញុំនោះ គឺ ខ្ញុំមិនអោយជាដាច់ខាត សូម្បីតែ 0,1% ក៏ខ្ញុំមិនអោយជាដាច់ខាត ប៉ុន្តែបេីជាមនោសញ្ចតនា យូរៗម្តង រឺ ដោយទឹកចិត្ត ខ្ញុំនឹងព្យាយាមធ្វេីតាមអ្វីដែលមាន តាមមនោសញ្ចេតនា ព្រោះ ក្រុមការងារគ្រប់ផ្នែកទាំងអស់ក្នុងផលិតកម្មមួយ គឺជាកាតព្វកិច្ចរបស់គាត់រៀងខ្លួនដេីម្បីបំពេញការងារ បញ្ចេញសមត្ថភាពល្អ ដេីម្បីបង្ហាញយកស្នាដៃជូនផលិតកម្ម និង ដេីម្បីថៅកែ. ហេីយគាត់ទទួលបានការ លេីកទឹកពីថៅកែ ចំពោះគាត់ រាល់ស្នាដៃដែលគាត់បានសាងនេះជារឿងរបស់បុគ្គលិកតាមផ្នែក ជាមួយថៅកែ មិនមែនជាមួយអ្នកចម្រៀងទេ ព្រោះអ្នកចម្រៀងក៏ជាបុគ្គលិក ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម ដែលមានថៅកែជាមេដូចគ្នា ប៉ុន្តែអរគុណផលិតកម្មមិនដែលកាត់ភាគរយគ្រប់តារាចម្រៀងទាំងអស់។លោកក៏ប្រកាសពីការតតាំងប្រសិនបើភាគី លោក យឹម តាស្រង់ ចង់តបតនោះផងដែរ ទើបគេមើលឃើញ លោក ករុណា ពេជ្រ ពិតជាក្ដៅស្លឹកត្រចៀកជំនួសតារាចម្រៀងផ្សេងទៀត ដែលលោក យឹម តាស្រង់ ចង់សំដៅថា មិនដែលហ៊ានកាត់ផលចំណូលរបស់ខ្លួនអោយអ្នកនិពន្ធនោះ។ គេមិនទាន់ដឹងថា សំណេររបស់ លោក ករុណា ពេជ្រ និងក្លាយជាសង្គ្រាមពាក្យសម្ដី ជាមួយលោក យឹម តាស្រង់ ឬ យ៉ាងណានោះទេ ខណៈដែលអ្នកតាមដានកំពុងតាមដាន។
លោក ករុណា ពេជ្រ និយាយថា “ក្នុងនាមខ្ញុំជាអ្នកចម្រៀងម្នាក់សូមបញ្ចេញយោបល់ប៉ុណ្ណេះ បេីមានខុសឆ្គងខ្ញុំសូមអភយ័ទោស ប៉ុន្តែ ខ្ញុំនឹងព្យាយាមកំដរទៀត បេីអ្នកនៅតែនិយាយប៉ះពាល់កិត្តិយសអ្នកចម្រៀង”៕







