សិស្សជាង៣០០នាក់ ទទួលសញ្ញាប័ត្រពី Beauty Store

0

កាលពីព្រឹកថ្ងៃទី៣១ មករា ឆ្នាំ២០២០ ហាងសាឡន និង ជាសាលាបណ្ដុះបណ្ដាលជំនាញសាឡន បានធ្វើពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាដល់សិស្សចំនួន៣១០នាក់ ក្នុងនោះស្រីប្រមាណ៩០ភាគរយ។ នេះជាការប្រគល់លើកទី៤ បន្ទាប់ពីហាងមួយនេះបើកវគ្គបណ្តុះបណ្តាលសិស្សលើជំនាញសាឡន។

លោក ងួន សុាំង ម្ចាស់ហាងបីយូធីស្ទរ បានថ្លែងបញ្ជាក់ថា សិស្សដែលទទួលបានសញ្ញាប័ត្របញ្ចប់វគ្គសិក្សាលើកទី៤នេះ សុទ្ធតែបានសិក្សាលើជំនាញសាឡន ដូចជាធ្វើសក់ ធ្វើក្រចក ផាត់មុខ និង សម្អាងការជាដើម។ លោកថានេះគឺជាជោគជ័យរបស់ហាងក្នុងការបណ្ដុះបណ្ដាលជំនាញសាឡនដល់សិស្ស ខណៈដែលហាងក៏បានផ្ដល់ឱកាសអោយសិស្សឆ្នើមបានធ្វើការនៅតាមសាខាទាំង១០របស់ហាង ដើម្បីជួយដល់រៀនចប់ ហើយមិនទាន់មានលទ្ធភាពបើកហាងដោយខ្លួនឯងផងដែរ។ លោកថាសិស្សដែលរៀនផ្នែកសាឡននៅសាលារបស់លោកគឺមានចម្រុះគ្រប់ផ្នែក ដោយមានទាំងអ្នកមានជីវភាពធូរធារ និងមានទាំងនិស្សិតជាដើម ខណៈដែលមុខរបរបើកហាងសាឡន ក៏ពេញនិយម និងមានទីផ្សារ ហើយមិនចំណាយដើមច្រើន។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សជាង៣០០នាក់នោះ លោក ងួន សាំុង ក៏ទទូចអោយកូនសិស្សដែលខ្វះលទ្ធភាពបើកហាងស្មើឈ្មោះមកធ្វើការតាមហាងរបស់បីយូធីស្ទរ ដោយហាងក៏នឹងផ្ដល់ប្រាក់បៀវត្សអោយសមរម្យផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here