ទីបំផុតជីវិតប្ដីប្រពន្ធរបស់ Love Riya ត្រូវបានទម្លាយរឿងបញ្ចប់គ្នា

0

កន្លងមកធ្លាប់តែឃើញប្ដីប្រពន្ធរបស់តារាហ្វេកប៊ុកដ៏ល្បី គឺអ្នកនាង Love Riya និង ស្វាមីបង្ហោះការឡាយស្អិតល្មួតជាមួយគ្នា ស្មានមិនដល់ថាអ្នកទាំងពីរឈានដល់ការលែងលះចែកផ្លូវគ្នា ដោយបន្សល់ទុកនៅកូនស្រីដ៏គួរឱ្យស្រឡាញ់នៅខ្ចីខែនៅឡើយ។

ថ្មីៗនេះអ្នកនាង Love Riya ក៏បានធ្វើការឡាយផ្ទាល់បកស្រាយទាំងទឹកភ្នែកអំពី ការបែកបាក់រវាងនាង និង លោក Cherry ដែលត្រូវជាស្វាមីថា ស្វាមីរបស់នាងបានចុះចោលនាងចាប់តាំងពីពេលដែលនាងសម្រាលកូនបានមួយខែមកម្លេះ ។ នាងក៏មិនបានបកស្រាយឱ្យច្បាស់ពីមូលហេតុនៃបញ្ហាផ្ទៃក្នុងច្រើនណាស់ដែរ ដោយសារមុននឹងលែងលះគ្នានាងនិង ភាគីស្វាមីបានសន្យារក្សាសិទ្ធ និងកិត្តិយសរៀងៗខ្លួន មិនឱ្យមានបញ្ហាទៅថ្ងៃក្រោយ។ គ្រាន់តែនាងបង្ហើបថា ការបែកបាក់របស់នាងគឺវាគ្រាន់តែជារឿងហួសចិត្ត នាងមិនបានដឹងរឿងអ្វីទាំងអស់ សរុបមកនាងគ្រាន់តែជាមនុស្សល្ងង់ ។

នាងបញ្ជាក់ថា នាងស្រក់ទឹកភ្នែកគឺដើម្បីឱ្យអ្នកធ្វើទង្វើរអាក្រក់មកលើនាង ស្ពាយទឹកភ្នែករបស់នាង ឱ្យភ្ញាក់ខ្លួនពីទង្វើរដែលគេធ្វើចំពោះនាងនិង កូនស្រីតូច។ នាងបានត្រឹមតែដេកយំអាណិតកូនដែលទើបនឹងកើតមក បែជាខ្វះភាពកក់ក្ដៅពីឪពុកទៅហើយ ខណៈនាងមិនខ្មាស់គេនោះទេដែលធ្លាក់ខ្លួនជាស្ត្រីម៉េម៉ាយ ហើយចាត់ទុកវាជាបទពិសោធន៍សម្រាប់ជីវិតនាង និងស្ត្រីទូទៅឱ្យគិតច្បាស់លាស់មុននឹងធ្វើអ្វីមួយ។

គួររំឮកផងដែរថានាង និងស្វាមី បានរៀបអាពាហ៍ពិពាហ៍ផ្អើលអស់អ្នកសិល្បៈ ជាពិសេសនៅក្នុងបណ្ដាញសង្គមហ្វេកប៊ុក។ ដោយឃើញពីជីវិតរស់នៅផ្អែមល្ហែមស្ទើរចាក់ទឹកមិនលិចប្ដីប្រពន្ធអ្នកលក់អនឡាញមួយគូរនេះ ធ្វើឱ្យមហាជនមួយចំនួនមិននឹកស្មានទេថា ចំណងស្នេហាមួយនេះឈានដល់ការបែកបាក់បន្សល់ទុកកូនស្រីដ៏គួរឱ្យអាណិតនោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here