ទម្លាយចម្ងល់ បទ«ឧបសគ្គស្នេហ៍» យកអ្នករាយការណ៍លើហ្វេសប៊ុក ធ្វើតួឯក

0

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ចំពោះសាច់រឿងក្នុងបទ«ឧបសគ្គស្នេហ៍»ដែលនិពន្ធ និងដឹកនាំដោយផលិតករវ័យក្មេងលោក រិទ្ធ អូមេហ្គា ដោយសាច់រឿងបទនេះ បានក្លាយជាសាច់រឿងមួយជក់ចិត្តធ្វើអោយស្នាដៃរបស់លោក រិទ្ធ អូមេហ្គា ទទួលបាននូវការសរសើរមិនដាច់ពីមាត់នោះផង។ ជាមួយនឹងជោគជ័យក្នុងបទ«ឧបសគ្គស្នេហ៍»របស់លោកហាក់ សាច់រឿងមួយនេះ ក៏ត្រូវគេកត់សម្គាល់កញ្ជ្រោលណាស់ដែរ ក្នុងការផលិតសាច់រឿង«ឧបសគ្គស្នេហ៍»របស់តារាចម្រៀងកញ្ញា ស៊ូស៊ីរីកា ខណៈដែលសាច់រឿងនេះកំពុងក្លាយជាចម្ងល់ដោយសារតែផលិតករ បែរជាយកអ្នករាយការណ៍ព័ត៌មានទាន់ហេតុការណ៍របស់TVFB លោក សុវណ្ណ សេដ្ឋី អោយធ្វើជាតួឯក ខណៈដែលតារាសម្ដែងល្បីៗក្នុងពិភពសិល្បៈមិនមានសំណាង។

លោករិទ្ធ អូមេហ្គា និយាយថា ហេតុផលដែលលោកសម្រេចចិត្តជ្រើសយកលោក សុវណ្ណ សេដ្ឋី អោយធ្វើជាតួឯកជាមួយតារាចម្រៀង កញ្ញា ស៊ូស៊ីរីកា មិនមែនដោយសារជារឿងមនោសញ្ចេតនា ឬរឿងខ្សែរយៈនោះទេ ប៉ុន្តែកើតចេញពីសំឡេងអំពាវនាវរបស់អ្នកគាំទ្រ។ មុនចេញថត និងសម្រេចថាជ្រើសតួណាអោយសមនឹងតារាចម្រៀងម្ចាស់បទ លោកបានបង្ហោះរូបថតរបស់តារាប្រុសជាច្រើនដែលលោកគិតថាស័ក្ដសមនឹងសាច់រឿងមួយនេះ ហើយក្រោយបោះឆ្នោតតាមចំនួនShare និង like គឺលោក សុវណ្ណ សេដ្ឋី ដែលត្រូវគេស្គាល់ថាជាអ្នករាយការណ៍ព័ត៌មាននៅលើបណ្ដាញហ្វេសប៊ុក មានសំឡេងនាំមុខគេ ទើបលោកសម្រេចយកមកធ្វើជាតួឯកតែម្ដង។ អ្វីដែលលោកសរសើរនោះគឺអ្នករាយការណ៍ព័ត៌មានរូបនេះ អាចសម្ដែងបានសម និងមើលទៅសង្ហារមិនចាញ់តារាសម្ដែងនោះទេ ដោយសារតែលោកក៏មានមុខមាត់ និងរូបរាងខ្ពស់មិនអន់។

លោកទទួលស្គាល់ថាជ្រើសរើសលោក សុវណ្ណ សេដ្ឋី អោយធ្វើតួឯក គឺជាមើលទៅក្មេងជាងកញ្ញា ស៊ូស៊ីរីកា ប៉ុន្តែលោកថាអ្វីដែលលោកទទួលគឺមានអ្នកគាំទ្រច្រើនណាស់ ពេញចិត្តនឹងការសម្ដែងរបស់គេ និងមានទាំំងអ្នកចែកចាយនូវសកម្មភាពសម្ដែងរបស់សាច់រឿងថ្មីនេះផង ទើបលោកយល់ថា MV បទ«ឧបសគ្គស្នេហ៍»របស់តារាចម្រៀងកញ្ញា ស៊ូស៊ីរីកា ដែលលោកសម្ងំផលិត ពិតជាផ្ទុះមិនចាញ់សាច់រឿង«ឧបសគ្គស្នេហ៍»បទប្រុសដែលបានជោគជ័យ។ លោកថា លោកសុវណ្ណ សេដ្ឋី មានទេពកោលស្យផ្នែកសម្ដែង ហើយតាមរយៈការសម្ដែងមួយបទដែលជាបទសំខាន់របស់លោកនេះ គឺលោក សុវណ្ណ សេដ្ឋី នឹងត្រូវបានទទួលស្គាល់ថាជាអ្នករាយការណ៍ព័ត៌មានទាន់ហេតុការណ៍ ថាជាអ្នកសម្ដែងល្អម្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here