ពិព័រណ៍មហាសង្ក្រានធំមួយកណ្ដាលភ្នំពេញ ប្រកាសលក់ស្ដង់ និងបញ្ចុះតម្លៃមិនគួរអោយជឿ

0

យោងតាមការប្រកាសរបស់ក្រុមហ៊ុន AD Expert ដែលជាអ្នករៀបចំព្រឹត្តិការណ៍បានអះអាងថាចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៧ មេសា ក្នុងឆ្នាំ២០២០ខាងមុខ ក្រុមហ៊ុននឹងរៀបចំពិព័រណ៍ទ្រង់ទ្រាយធំមួយ អបអរមហាសង្រ្កានចូលឆ្នាំថ្មី ដែលការតាំងពិពរ័ណ៍នេះ នឹងក្លាយជាមហាព្រឹត្តិការណ៍តាំងពិពរ័ណ៍ធំជាងក្នុងចំណោមពិពរណ៍ដែលធ្លាប់ធ្វើកន្លងមកនៅកម្ពុជា ដោយសារតែមានស្តង់ទំនិញរហូតដល់៥០០តូបត្រូវបានបង្ហាញខ្លួន។ មហាព្រឹត្តិការណ៍នេះ បាន ប្រកាសពីការបញ្ចុះតម្លៃតូបមិនគួរអិយជឿរហូតដល់៤០ភាគរយ ដើម្បីជាកាដូថ្ងៃបុណ្យចូលឆ្នាំចិន។ ផលិតផលក្នុងស្រុក និងការលក់បញ្ចុះតម្លៃទំនិញដើម្បីអោយបងប្អូនខ្មែរមានឱកាសជាវអោយបានច្រើន សម្រាប់អបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ត្រូវបានប្រកាសឡើងផងដែរ។

លោក Robin Dionco ប្រធានគ្រប់គ្រងការរៀបចំពិព័រណ៌ បានថ្លែងបញ្ជាក់ថាដោយសារតែមើលឃើញថា រាល់អំឡុងពេលមុនចូលឆ្នាំខ្មែរមកដល់ម្ដងៗ បងប្អូនជនជាតិខ្មែរភាគច្រើនតែងតែចាប់អារម្មណ៍ទិញទំនិញផ្សេងៗ ហើយចង់បានទំនិញដែលមានគុណភាពល្អ និងទំនិញដែលត្រូវបានបញ្ចុះតម្លៃ ទើបក្រុមហ៊ុនរបស់លោកក្រោមការគាំទ្រពីសាលារាជធានីភ្នំពេញ និងក្រសួងពាពិជ្ជកម្ម សម្រេចរៀបចំពិធីតាំងពិព័រណ៌ធំមួយឡើង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ មេសា មុនចូលឆ្នាំខ្មែរ នៅសួនច្បារមុខវត្តបុទម។ ពិព័រណ៌នេះក៏នឹងក្លាយជាពិព័រណ៍មហាសង្ក្រានប្រចាំឆ្នាំដ៏ធំ ដែលនឹងគ្រោងធ្វើជារៀងរាល់ឆ្នាំ ដើម្បីអោយបងប្អូនបានចូលរួមមុនចូលឆ្នាំខ្មែរ។ ស្ដង់ទំនិញ នឹងប្រកាសបញ្ចុះតម្លៃរហូតដល់៤០%មិនធ្លាប់មាន ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ រហូតដល់ ថ្ងៃ២៥ មករា ដល់ម្ចាស់ផលិតផលនានា ជាពិសេសម្ចាស់ផលិតផលក្នុងស្រុក ដើម្បីអោយទំនិញដែលផលិតបានក្នុងស្រុក មានលទ្ធភាពបង្ហាញខ្លួនកាន់តែទូលំទូលាយ។ លោកថាពិព័រណ៌នេះ ក៏មានមហាព្រឹត្តិការណ៍សង្ក្រានសិល្បៈច្រើនទម្រង់ ដែលមានតារាខ្មែរយ៉ាងច្រើនកុះករចូលរួមផងដែរ ដើម្បីបង្ហាញជូនសាធារណៈជននូវទម្រង់វប្បធម៌ និង សិល្បៈដ៏សំបូរបែបរបស់ខ្មែរ អបអរសង្ក្រានឆ្នាំថ្មី។

លោកស្រី អ៊ឹម ម៉ូលីកា ប្រធានផ្នែកទំនាក់ទំនង បានចាត់ទុកមហាព្រឹត្តិការណ៍នេះថាជាសង្ក្រានដូនតា ជាបង្ហាញជូននូវវប្បធម៌ខេមរាទ្រង់ទ្រាយធំ និងជាពិពរ័ណមុនចូលឆ្នាំក្នុងសួនសន្តិភាពដ៏អស្ចារ្យ ដែលក្រៅពីបានបង្ហាញគ្រប់ទម្រង់នៃសិល្បៈខ្មែរ ក៏ជាវេទិកាប្រជុំនូវផលិតផលខ្មែរ និងផលិតផលក្រៅស្រុក ដែលមានគុណភាព ក្នុងឱកាសបញ្ចុះតម្លៃដ៏កម្រ តម្រូវតាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ មុនចូលឆ្នាំខ្មែរមកដល់។ ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើអោយក្លាយជាមហាព្រឹត្តិការណ៍តាំងពិព៍រណ៍ប្រចាំឆ្នាំ និងជាមហាសង្ក្រានកណ្ដាលភ្នំពេញដ៏ធំ ដើម្បីអោយបងប្អូនបានចូលរួមរាំលេង លេងល្បែងប្រជាប្រិយ ទស្សនាការប្រគំតន្ត្រីពីសំណាក់តារាល្បីៗ និងដើរទិញទំនិញគ្រប់ប្រភេទក្នុងតម្លៃបញ្ចុះដ៏សំបូរបែបមុនចូលឆ្នាំខ្មែរ។ លោកស្រីស្នើអោយម្ចាស់ផលិតផល និងម្ចាស់ក្រុមហ៊ុនដែលចង់បានការបញ្ចុះតម្លៃស្ដង់រហូតដល់ ៤០ភាគរយ រួសរាន់ចាប់ពីថ្ងៃទី២៣ ដល់២៥ មករា និងរួសរាន់ជាវស្ដង់តាមរយៈលេខ  070 866 693 និង 017 866 684 ចូលរួមកម្មវិធីកុំអោយស្ដាយក្រោយ ដើម្បីទទួលបានទីតាំងល្អ និងតម្លៃពិសេស។ លោកស្រីថាស្តង់ទាំង៥០០ ត្រូវបានម្ចាស់ក្រុមហ៊ុន និងម្ចាស់ផលិតផលកក់ជាច្រើនមកហើយ ដោយសារតែកម្មវិធីទាំងមូលមានការចាប់អារម្មណ៍ខ្លាំងតាំងពីការប្រកាសដំបូងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here