កាឆយ និង ខាត់ ចំរើន បាក់បែកមិត្តភាព!

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីហ្វេសប៑ុកផ្លូវការ អ្នកនាង កាឆយ ដែលត្រូវគេស្គាល់ថា ជាតារាកំប្លែងល្បីម្នាក់ ស្រាប់តែបង្ហោះវាយប្រហារ ដៃគូច្រៀងកាត់សក់របស់ខ្លួន គឺលោក ខាត់ ចំរើន កាលពីយប់ថ្ងៃទី៣០ មេសា។ ការបង្ហោះ របស់អ្នកនាងបានបង្ហាញយ៉ាងច្បាស់ ពីការប្រេះស្រាំជាមួយលោក ខាត់ ចំរើន ខណៈដែលនៅពីក្រោយបញ្ហានោះ នៅមិនទាន់បានបញ្ជាក់ពីម្ខាងៗ។

អ្នកនាង កាឆយ បានសរសេរបង្ហោះថា «នាងខ្ញុំប្រកាសថា បើបងប្អូនណាចង់បានលោក ខាត់ ចំរើន ជាដៃគូជាមួយនាងខ្ញុំ នាងខ្ញុំមិនធានាជាដាច់ខាត មិនទៀងទាត់ម៉ោង ឬ ពេលវេលានោះទេ ដូចថ្ងៃនេះចឹង 30-4-2018»។ ការបង្ហោះ របស់អ្នកនាង មិនខុសពីការទម្លាយអោយដឹងពីកំហុសឆ្គង និងការបែកបាក់ជាមួយ លោក ខាត់ ចំរើន នោះទេ ខណៈដែលហេតុផលដែលនាំអោយអ្នកនាងបង្ហោះបែបនោះ នៅមិនទាន់ដឹងថា លោក ខាត់ ចំរើន គ្រាន់តែទៅច្រៀងការជាមួយខ្លួនយឺតម៉ោង ឬ ឈានដល់បោកគ្រាប់បែកធ្វើអោយអ្នកនាងប៉ះពាល់ការងារ។ អ្នកនាងកាឆយ និង លោក ខាត់ ចំរើន មិនទាន់សុំការបញ្ជាក់បានទេ ប៉ុន្តែអ្នកនាង ខាត់ សុឃីម បានអះអាងថា មិនដឹងពូបញ្ហាដែលបានកើតឡើងនោះទេ ដោយអ្នកនាងបញ្ជាក់ថា ប្រហែលជាប្អូនប្រុសរបស់អ្នកនាងអាចនឹងមានកំហុសជាមួយអ្នកនាង កាឆយច្រើនលើក ទើបអ្នកនាង កាឆយ ឈានដល់ការបង្ហោះដល់ថ្នាក់នោះ។

អ្នកនាងថា លោក ខាត់ ចំរើន និងខ្លួន មិនសូវមានពេលជួបគ្នានោះទេ ហើយអ្នកនាងក៏ខលមិនចូលក្នុងពេលអ្នកនាង កាឆយ បង្ហោះសារនោះផង ទើបអ្នកនាងមិនអាចឆ្លើយបានពីបញ្ហា៕

LEAVE A REPLY

Please enter your comment!
Please enter your name here