សោម វិឆ័យ ដណ្ដើមបានកៅអី១៦នាក់ ក្នុងការប្រកួតជើងឯកវគ្គថ្មី

0

ទោះជាមានការបរាជ័យម្ដងហើយម្ដងទៀត ក៏ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៧ ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម សប្ដាហ៍ទី៣ កាលពីថ្ងៃទី ១៨ មករា ឆ្នាំ២០១៩ បង្គោលខៀវ សោម វិឆ័យ នៅតែមានក្លាយដណ្ដើមបានកៅអី១៦នាក់ ដែលគេចង់បាន។ គេដណ្ដើមបានជ័យជម្នះ ក្រោយយកឈ្នះបង្គោលក្រហម ផាន រះ ដែលជាជើងខ្លាំងកំពុងឡើងកូដ ខណៈដែលគេមានជំនឿថា ការចូលរួមប្រកួតលើកនេះ នឹងល្អជាងលើកមុនៗ។

ការប្រកួតដែលបានធ្វើឡើងនៅក្នុងសង្វៀនប៉ុស្តិ៍លេខ៥ ស្ថិតនៅព្រែកកំពិស នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសការប្រកួតរបស់មួយគូនេះ ដោយសារតែអ្នកទាំងពីរគឺជាគូប្រកួតសុីសាច់ហុតឈាម ខណៈដែលទម្រាំរកឃើញចាញ់ឈ្នះគឺចំណាយការតស៑ូខ្លាំង។ មួយគូនេះ ប្រើរយៈពេលប្រកួតពេញ៣ទឹក ដោយការប្រកួតទាំង៣ទឹក គឺស្វិតស្វាញ។ មុនលទ្ធផលនេះ គេកត់សម្គាល់ថាកីឡាករម្ខាងៗអត់មានសំចៃដៃ ឬទុកមុខអោយគ្នាតែម្ដងដោយការប្រកួតដំណើរការពេញ១ទឹកនោះ ប្រកបដោយភាពទាក់ភ្នែក។ បង្គោលក្រហម ក៏បញ្ចេញសមត្ថភាពបានខ្លាំងមិនធម្មតាផងដែរ ប៉ុន្តែមកពីបង្គោលខៀវក៍ខ្លាំងមិនធម្មតា ហើយវាយត្រូវគោលដៅច្រើនជាង ទើបគេមានសំណាងដណ្ដើមបានកៅអី១៦នាក់ ដោយយកឈ្នះបង្គោលក្រហមដោយពិន្ទុ។

LEAVE A REPLY

Please enter your comment!
Please enter your name here