តារាសម្ដែងប្រុសស្រីជាច្រើនដួងបង្ហាញវត្តមានក្រុងពាលីរឿងប៉ុស្ដិ៍លេខ៥ «មរតកកម្ម» និង«ទាសករលុយ»

0

តារាភាពយន្តជាច្រើនដួង បានបង្ហាញវត្តមានជាបន្តបន្ទាប់ មកក្រុងពលីរឿងភាគថ្មីចំនួន២រឿងព្រមគ្នារបស់ ស្ថានីយ៍ទូរទស្សន៏ប៉ុស្តី៍លេខ៥ ។ នេះជាការបើកទំព័រឆ្នាំថ្មីភ្លាម ស្ថាប័នមួយនេះលេងចាស់ដៃ បង្ហាញវណ្ណកម្មថ្មី ដល់ទៅ២រឿង ដែលនេះជាការជម្រុញ អោយវិស័យភាពយន្តខ្មែរកាន់តែផុសផុលឡើងនៅតាមកញ្ចក់ទូរទស្សន៏។

ពិធីក្រុងពលីនេះ បានរៀបចំឡើងនាព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២០ ក្នុងបរវេណសណ្ឋាគារសូហ្វីតែលភ្នំពេញ។ ស្នាដៃរឿងទី១ មានចំណងជើងថា «មរតកកម្ម» ដែលមានវត្តមានតារាសម្តែង ក្នុងផ្ទៃរឿងដូចជា លោកណាខុន កញ្ញាប៉ុប រចនា ជាតួឯក ក្នុងនោះក៏ឃើញ មានលោកមឿន ឯកសុធារិទ្ឋផងដែរ។ ចំពោះភាពយន្តទី២ មានចំណងជើងថា «ទាសករលុយ» សម្តែងដោយ លោកបញ្ញា សិដ្ឋិ លោកឆេរ កញ្ញា ណាក់ ស្រីណា លោកចន កញ្ញាសុីសុី អ្នកនាងប៉េង ប៉ោង កញ្ញាវ៉ាន់លីលី ញឹមចាន់ថនជាដើម។

បើតាមលោកមុនីប្រធានគ្រប់គ្រងទូទៅរបស់ ស្ថានីយ៍ទូរទស្សន៏ប៉ុស្តី៍លេខ៥ បានអោយដឹងថា នេះជាស្នាដៃប្រមាណជាង២០រឿងមកហើយដែល ស្ថានីយ៍យើងរៀបចំកសាងភាពយន្តនេះឡើង។ ឆ្នាំ២០២០នេះដើមឆ្នាំយើង ក្រងពលីរឿង២តែម្តងដើម្បីអោយប្លែក។ លោកថាជាទូទៅប៉ុស្តី៍លេខ៥១ឆ្នាំថត៦រឿង ហើយអោយដៃគូសហការ២ផលិតកម្មទៀតថតជាមួយ។ ដូចនេះសិល្បករជាច្រើនមានឱកាសបង្ហាញស្នាដៃ។ ខាងទូរទស្សន៍យើងមិនបានប្រកាន់បក្សពួក ដាក់តួសម្តែងជាតួគ្នាឯងនោះទេ ។ ខាងយើងផ្តល់ឱកាសដល់គ្រប់តារាថ្មីចាស់ទាំងអស់ដែលមិនទាន់ថតអោយយើង អាចមកទំនាក់ទំនងជាមួយខាងយើង ហើយយើងមានគណៈកម្មាការជ្រើសរើសតួប្រសិនបើគាត់មានសមត្ថភាពល្អពិតប្រាកដ។

តារានីមួយៗ សុទ្ឋតែបានបង្ហាញទស្សនៈ រីករាយបសនយល់ឃើញថា ជារឿយៗស្ថានីយ៏ទូរទស្សន៍ ប៉ុស្តតី៍លេខ៥ តែងតែផ្តល់កិច្ចការសិល្បៈ ជាច្រើនដល់តារាសម្តែង ដើម្បីបង្ហាញស្នាដៃ និងបន្តចាប់យក កេរ្តី៍ឈ្មោះសម្តែង រៀងៗខ្លួន។ ជាពិសេសបានជួយ លើកស្ទួយកម្រិត ជីវភាពរស់នៅ របស់តារាបានខ្លះ តាមរយៈប្រាក់កម្រៃការងារ ដែលជាចំនែកសំខាន់មួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here