ស្រស់ស្អាតណាស់ ឈុតបុរាណច្នៃ គ្រងដោយ ទឹម រដ្ឋា

0

វង្ស សុម៉ាលីន

តារាពហុជំនាញស្រី ទឹម រដ្ឋា កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន។ ជានិច្ចកាល រាល់ការតុបតែងខ្លួននិងសម្លៀកបំពាក់របស់នាងតែងតែប្លែក និងទាកទាញព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនទៀតផង។

កាលពីពេលថ្មីៗនេះដែរ នាងក៏បានបង្កការភ្ញាក់ផ្អើលម្ដងទៀត ខណៈឈុតសម្លៀកបំពាក់កែរច្នៃថ្មីដែលនាងបានគ្រង បែបបុរាណលាយសម័យ ពិតជា ស្រស់ស្អាតប្លែកភ្នែកមិនធម្មតា។ ការតុបតែងខ្លួនជាមួយឈុតបែបច្នៃប្រឌិតនេះគឺត្រូវបានរចនាម៉ូដសម្លៀកបំពាក់ ដោយស្នាដៃលោក ឯម រៀម រចនាយ៉ាងសាកសម ជាមួយដងខ្លួនស្រលូនស្អាតរបស់កញ្ញា ទឹម រដ្ឋា ធ្វើឱ្យសម្រស់របស់នាងកាន់តែលេចត្រដែតថែមមួយកម្រិតទៀត។

យ៉ាងណាមិញបន្ទាប់ពីរូបភាពជាច្រើនសន្លឹកដែលនាងបានបង្ហោះក៏ តហរូវបានមហាជានជាច្រើនចាប់អារម្មណ៍ និងកោតសរសើរពីសម្រស់ស្រស់ស្អាត ទាំងឈុតនឹងរូបរាងរបស់នាងមិនតិចនោះទេ។ មិនតែប៉ុណ្ណោះក៏មានអ្នកជួយលើកសរសើរស្នាដៃអ្នកឌីហ្សាញនិង ផ្ដល់កម្លាំងចិត្តឱ្យធ្វើការច្នៃប្រឌិតសម្លៀកបំពាក់ខ្មែរបុរាណឱ្យកាន់តែមានព្រលឹងឡើងវិញផងដែរ។

ចង់ដឹងថាឈុតសម្លៀកបំពាក់កែច្នៃនេះមានភាពទាក់ទាញកម្រិតណា សូមទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here