បេក្ខនារីមកពីខេត្តកំពង់ស្ពឺ ក្លាយជា Miss Planet Cambodia តំណាងកម្ពុជា

0

កាលពីយប់ថ្ងៃទី15 ខែមករា ឆ្នាំ2020​ ​កម្ពុជា​រៀបចំ​កម្មវិធី​ប្រកួត​ផ្តាច់ព្រ័ត្រ​ស្តី​ពី​កម្មវិធី​កញ្ញាឯក​ភពផែន​ដី​ ​Miss​ ​Planet​ ​Cambodia2020​ ​ក្រោម​ការចូលរួម​ពីសំណាក់​បេក្ខភាព​ស្រី​ស្អាត​ជាច្រើន​ ដោយកញ្ញាឯក ប៉ុន សុរ៉ាវត្តី មកពីខេត្តកំពង់ស្ពឺ បានក្លាយជាអ្នកគ្រងមកុដ។​ ​កញ្ញាបានបង្ហាញក្ដីរំភើបយ៉ាងខ្លាំង ក្រោយឈ្នះមកុដនោះ ខណៈដែលក្នុង​ពិធី​ប្រគល់​មកុដ​ ​កញ្ញា​កញ្ញា​ ​រី​ចំណាន​ ​កល្យាណ​ ​ជា​បវរកញ្ញា​ឯក​ភពផែន​ដី2019​គឺជាអ្នកបំពាក់មកុដជូន។ 

- Advertisement -

​នៅក្នុង​កម្មវិធី​នោះ​ក៏​មានគណកម្មការ រំដួលលិចទឹក អគ្គនាយិកា Miss Planet Cambodia លោក សុឹម មាស ប្រធានសមាគមគ្រឿងសម្អាងកម្ពុជា អ្នកស្រី សរ កេសារ៉ា អគ្គនាយិកាកេសារ៉ាតារាសួគ៍​ លោកផាត់ តារារដ្ឋ ពីគ្រួសារតារាកម្ពុជា និងគណកម្មការកិត្តិយសដាក់​ពិន្ទុ​វិនិច្ឆ័យ​ជាច្រើន​រូប​ផង​ដែរ​ ​បាន​ផ្ដល់​ពិន្ទុ​រយ៉ា​ង​សុ​គ្រិ​ត​យុត្តិធម៌​។​ ​កញ្ញា​ ​រំដួល​លិចទឹក​ប្រកាស​ថា​ ​ក្រោយ​បញ្ចប់​បេ​សកម្ម​ស្វែងរក​ឃើញ​ចំណាត់​អ្នកទទួល​មកុដ​ ​និង​ចំណាត់ថ្នាក់​ពី​លេខ2​ ​ដល់​លេខ5​ ​កញ្ញា​ដែល​ជា​អ្នក​រៀបចំ​ការប្រកួត​បាន​លើក​សរសើរ​ថា​ ​កញ្ញា​លេខ1​ ​ដែល​គ្រង​មកុដ​ ​គឺ​មាន​ភាព​វាងវៃ​ជាងគេ​ ​ទាំង​ដំណើរ​ ​និង​បុគ្គលិក​លក្ខ​ណៈ​ផ្សេង​ៗ​ទៀត​ ​បូក​ការ​ក្លាហាន​ ​គឺ​មាន​ចេញពី​ក្នុង​ខ្លួន​មិន​ត្រឹមតែ​ស្អាត​ទេ​។​ ​យើង​និង​ព្យាយាម​បង្វឹក​នាង​ឱ្យ​ល្អ​បន្ត​ទៀត​ ​ដើម្បី​ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ​ខាងមុខ​ ​ដែល​កម្ពុជា​យើង​ជា​អ្នក​រៀបចំ​។​

​សូមជម្រាប​ដែរ​ថា​ ​បវរកញ្ញា​បេក្ខភាព​លេខមួយ​ ​កញ្ញា​ ​ប៉ុន​ ​សុ​រ៉ា​វត្តី​ ​ត្រូវ​បាន​គ្រង​ម្កុដ​និង​ជាប់​ជា​កញ្ញាឯក​ ​ភពផែន​ដី​ ​ឆ្នាំ​ ​2020​ ​ដែល​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ​មាន​កំពស់​ ​១៧០​ ​សង់​ទៅ​ម៉ែត្រ​និង​តំណាង​ជាតិ​ឱ្យ​កម្ពុជា​ក្នុង​ការប្រកួត​បវរកញ្ញា​ភពផែន​ដី​អន្តរជាតិ​ ​Miss​ ​Planet​ ​International​ ​នឹង​ទទួលស្វាគមន៍​បេក្ខភាព​បវរកញ្ញា​ដែល​មក​ពី​ជុំវិញ​ពិភពលោក​ ​ជាង​ ​70​ ​ប្រទេស​ទៀត​ ​ក្នុង​ការ​ធ្វេី​ជា​ម្ចាស់ផ្ទះ​ ​ការប្រកួត​បវរកញ្ញា​ភពផែន​ដី​អន្តរជាតិ​ ​Miss​ ​Planet​ ​International​ ​នៅ​ខែមេសា​ ​ដេីម​ឆ្នាំ​ ​2020​ ​នេះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here