តួឯកល្ខោនបាសាក់ អុល សំអាង កាន់តែមានកម្លាំងចិត្ត

0

ក្នុងចំណោមអ្នកសារព័ត៍មានទូទាំងប្រទេស និងមន្ត្រីក្រសួងសំខាន់ៗ ដែលបានជួបសំណេះសំណាល ក្នុងជំនួបអាហារសាមគ្គីជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២០ តួឯកល្ខោនបាសាក់លោក អុល សំអាង ដែលជាទីប្រឹក្សាក្រសួងព័ត៍មាន ក៏មានវត្តមាននៅថ្ងៃនោះដែរ។ លោកថាខ្លួនកាន់តែមានកម្លាំងចិត្ត ក្រោយពីមានឱកាសចូលរួមក្នុងសកម្មភាពធំៗ ក្រោយក្លាយជាទីប្រឹក្សាក្រសួងព័ត៍មាន។

លោក អុល សំអាង និយាយថា ក្នុងជំនួបដែលបានធ្វើឡើងជាច្រើនម៉ោងជាមួយសម្ដេចនាយករដ្ឋមន្ត្រីនោះ លោកចាប់អារម្មណ៍ចំពោះប្រយោគ«អ្នកសារព័ត៌មាន​ កុំបំពានសិទ្ធិអ្នកដទៃ​ កុំបំភ្លៃការពិត» ដោយលោកយល់ថាប្រសាសាន៍របស់សម្ដេចនាយករដ្ឋមន្ត្រី គឺជាក្រើនរំលឹកអោយអ្នកសារព័ត៍មានកាន់តែប្រកបវិជ្ជាជីវៈមួយកាន់តែប្រសើរ នៅក្នុងអាជីព។

វត្តមានចូលរួមរបស់លោក ក្នុងព្រឹត្តិការណ៍ជួបជុំអាហារសាមគ្គីនាថ្ងៃនោះ លោក អុល សំអាង បានចាត់ទុកថា គឺជាការផ្ដល់ឱកាសមួយដ៏សំខាន់អោយសិល្បករបុរាណខាងផ្នែកល្ខោនបាសាក់ដូចលោក បានចូលរួមក្នុងសង្គម និងយល់ដឹងច្រើនក្នុងសង្គមអ្នកចេះដឹង ដែលមានន័យថា បើទោះបីជាសិល្បៈល្ខោនបាសាក់មិនសូវមានការគាំទ្រពីយុវវ័យក្មេងៗ ប៉ុន្តែក៏ទទួលបានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលជាថ្នាក់ដឹកនាំ។ ក្នុងនោះក្រសួងព័ត៍មាន និង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ក៏បានផ្ដល់ឱកាសអោយក្រុមល្ខោនបាសាក់របស់លោកផលិតសាច់រឿងថ្មីៗ ដែលធ្វើក្រុមការងាររបស់លោកនៅតែមានចរន្ត ដែលជាការជួយលើកស្ទួយវិស័យល្ខោនបាសាក់ អោយនៅតែមានការចាប់អារម្មណ៍ផងដែរ។ លោកថានេះជាគុណបំណាច់នៃសន្តិភាព ស្របពេលដែលប្រទេសកម្ពុជាក៏មានសន្ទុះរីកចំរើនលើគ្រប់វិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here