វង្ស ម៉ាលីនទទួលពានមួយទៀតស្រាប់តែនឹកដល់បុគ្គលដែលរុញអោយខ្លាំង

0

ប្រិយមិត្តជាច្រើនសុទ្ឋតែ បានស្គាល់កញ្ញាវង្ស ម៉ាលីន ដែលជាម្ចាស់ជ័យលាភីលេខ១ កម្មវិធីប្រឡងចម្រៀងខ្មែរជាសាកល ឆ្នាំ២០១៩ កន្លងទៅដែលមកពីប្រទេសកាណាដា។ តំណែងមួយនេះធ្វើ អោយវង្ស ម៉ាលីន ឡើងដល់កម្រិតមានការពេញនិយម តាមប្រទេសផ្សេងៗ ទាំងសាមីខ្លួនផ្ទាល់មិននឹកស្មាន។ ដៃកាន់ពាន មិនទាន់បានប៉ុន្មានផង ក៏លេចឭថា តារាមានសំឡេងស្រដៀងរស់ សេរីសុទ្ឋារូបនេះ ទើបទទួលបានពានមួយទៀតគួរអោយចាប់ អារម្មណ៍។

កញ្ញា វង្ស ម៉ាលីន នាងបានធ្វើអោយគេភ្ញាក់ផ្អើល ម្តងទៀតតែម្តង ដោយសារបានលើកពានចម្រៀងមួយ ទៀតនៅប្រទេស កាណាដា ដែលខាងសមាគម ខាងប្រទេសឡាវប្រគល់ជូន បន្ទាប់ពីយកឈ្នះបេក្ខជនជាង២០រូបទៀត។ នេះពិតជាយីអ៊ុនហក់ឡើងស្រឺតៗ តែម្តងបន្ទាប់ពី បានធ្វើអោយគេទទួលស្គាល់ នៅក្នុងស្រុកខ្មែរកន្លងមក។

តបជាមួយអ្នកយកព័ត៌មានយើង តាមរយៈសាអេឡិចត្រូនិច វង្ស ម៉ាលីនអោយដឹងថា នាងទើបបានពានមួយទៀតបន្ទាប់ពីបានផ្ញើសា បោះឆ្នោតជ្រើសរើស ពីសមាគម នៅទីនោះរួមមាន ប្ទេសឡាវ ថៃ និងកាណាដា ។ នៅទីបំផុតនាងទទួល ពីខាងឡាវដែលមានការ ចេះច្រៀងភាសាឡាវពិរោះរណ្តំ ។ កញ្ញាដែល រំលេចការប្រឡងកន្លងមករូបនេះ ឆ្លើយបន្តថា ភាពយល់ដឹងពីចម្រៀងនេះ ធ្វើអោយនាងនឹកឃើញ ដល់លោកគ្រូ ឆាយ សាម៉េត ដែលជាតន្ត្រីករ និងអ្នកនិពន្ឋ ជើងចាស់ ចង្អុលបង្ហាញ ពីរបៀបប្រើប្រាស់សំឡេង។ គន្លឹះវិធី របស់គាត់នោះហើយ ទើបធ្វើអោយនាងលកពាន ពេលដឹកនាំនាងទៅប្រឡងនៅស្រុកខ្មែរ កន្លងមក រហូតពានថ្មីក៏នៅតែ ច្បិចយកភាពល្អដល់នាង។

អុីចឹងហើយនាងបានសាងស្នាដៃ ល្អៗប៉ុណ្ណងគឺមិនភ្លេចនឹកជឃើញគាត់ ។ មិនថាតែរូបខ្ញុំនោះ លោកឆាយ សាម៉េត ក៏បានបណ្តុះបណ្តាលអ្នក សិល្បៈយើង ជាច្រើនទៀត ដោយពេលនេះគាត់ក៏រស់នៅប្រទេស កាណាដាដែរ។ ម៉ាលីន ថា មានគម្រោងមកលេងស្រុក ខ្មែរ នៅឆ្នាំនេះ ដោយការនឹករលឹក អ្នកគាំទ្រ ហើយក៏ឡើងបង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៏នានាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here