កក្រើក!! ស្ថានីយទូរទស្សន៍ប៉ុស្ថិ៍លេខ៥ រៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំ 2020

0

ក្រុម​សិល្បករ​ សិល្បការិនី​ល្បីៗ បុគ្គលិកស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ រួមទាំងអ្នកសារព័ត៌មានជាច្រើននាក់ ​បាន​បង្ហាញ​វត្តមាន​​ក្នុង​ពិធី​ជប់​លៀង​ធំ​ប្រចាំ​ឆ្នាំ​របស់​ស្ថានីយ​ទូរទស្សន៍​កងយុទ្ធពល​ខេមរភូមិន្ទ​ប៉ុស្ថិ៍លេខ៥ កាល​ពី​ចុងសប្ដាហ៍កន្លង​នេះ​ ដែល​ស្ថានីយ​បាន​ដំណើរការ​ជាង ២​ទសវត្ស​មក​ហើយ។

វត្តមានតារាល្បីៗប្រចាំស្ថានីយបានចូលរួមដូចជា កញ្ញា ព្រះកាយច័ន្ទ កញ្ញា ដួង ម៉ានិច្ច លោក សន ពិសិដ្ឋ តារាចម្រៀង ជេន រ៉ូហ្វឺ និងតារាសម្ដែងជាច្រើនទៀត បានបង្កបរិយាកាសឱ្យកាន់តែសប្បាយរីករាយ ។ មន្ត្រីជាន់ខ្ពស់ប៉ុស្ដិ៍លេខ៥បានអះអាងថា ដោយសារចង់ចង​សម្ព័ន្ធភាពជាមួយ ក្រុមការងារ និង តារាសិល្បៈ ទើបស្ថាប័នមួយនេះចំណាយលុយច្រើន​ម៉ឺន​ដុល្លារ​រៀប​ចំជប់លៀងនាពេល​នេះ​។

លោក ហួង តារាមុនី តំណាងប៉ុស្ដិ៍លេខ៥ តារាសិល្បៈទាំងខ្មែរ និងថៃមិនតិច និងបុគ្គលិកស្ថានីយមិនតិចជាង ១០០ នាក់នោះទេ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីជប់លៀងនោះ ដើម្បីចងរឹតទំនាក់ទំនងរវាងគ្នា និងគ្នាឱ្យកាន់តែប្រសើរ។ លោកថា​ តារាដែលបានទទួលការអញ្ជើញនោះ សម្រាប់តែតារាដែលបានចូលរួម សម្ដែងក្នុងរឿងកន្លងមករបស់ប៉ុស្ដិ៍លេខ៥ និងធ្លាប់ចូលរួមច្រៀង រាំលើឆាកតន្ត្រី របស់ប៉ុស្តិ៍​ប៉ុណ្ណោះ ដោយតារាដែលមិនធ្លាប់ធ្វើការពាក់ព័ន្ធនឹងប៉ុស្ដិ៍គឺប៉ុស្ដិ៍លេខ៥ មិន​ត្រូវ​​បានអញ្ជើញឡើយ។ លោកថា ពិធីនោះ ក៏ដើម្បីបង្អួតរឿងភាគខ្មែរទាំងអស់ដែលបានផលិត និងដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ ដើម្បីលើកមុខលើកមាត់តារា សិល្បៈ​ដែល​បាន​ចូលរួមផងដែរ។ លោកថា ក្រោយជំនួបដ៏ធំនេះ តារាសិល្បៈ និង​ផលិតករ​នឹង​ក្លាយ​ជាគ្រួសារតែមួយ ខណៈដែល​លោក​​គ្រោង​​នឹង​រំលេចការផលិតកម្មវិធី និងរឿងជាច្រើនទៀតជំរុញឱ្យតារា ទាំងអស់មានការងារ​ជាមួយ​ស្ថាប័ន​​នេះ​កាន់​តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here