កាលពីថ្ងៃទី១១ មករា ឆ្នាំ២០២០ កន្លងទៅ អ្នកស្រី ស៊ុន ដាឡែន អគ្គនាយិកា Dalensun Co.LTd. បានចុះចែកអំណោយដោយផ្ទាល់ ដល់ក្មេងៗ នៅសាលាផ្ទះគរ ដែលស្ថិតនៅភូមិផ្ទះគរ ឃុំអន្លងវិល ស្រុកកណ្ដៀង ខេត្ត ពោធិ៍សាត់ ដោយក្នុងសកម្មភាពនោះ ក៏មានការចូលរួមពីក្រុមការងារ និង ការចូលរួមអំណោយពីសប្បុរសជននានាផងដែរ។
- Advertisement -





អំណោយដែលអ្នកនាង បាននាំយកទៅចែកដោយផ្ទាល់នោះ រួមមានកាតាប សៀវភៅ បុិច ខ្មៅដៃ នំ ទឹក និងលុយកាក់មួយចំនួន។ អំណោយដែលបានយកទៅចែកចាយនោះ គឺមួយចំណែកជាថវិកាផ្ទាល់ខ្លួនរបស់អ្នកនាង និងមួយចំណែកជាការចូលរួមពីបងប្អូន និងមិត្តភ័ក្ភ ខណៈដែលសិស្សដែលទទួលបានអំណោយសរុបចំនួន130នាក់។ ក្នុងនោះអ្នកស្រី ក៏បានប្រគល់ថវិកាមួយចំនួនជូនដល់សាលាផ្សេង ដើម្បីចែករំលែកក្ដីស្រលាញ់ នៅក្នុងទឹកដីខេត្តពោធិ៍សាត់ដែលជាទីកំណើតរបស់អ្នកស្រី នាកន្លងមកផងដែរ។