ឆាយ វិរៈយុទ្ធ បំភ្លឺគម្រោងដើមទុនលានដុល្លារ

0

តារាចម្រៀងលំដាប់ជួរមុខលោក ឆាយ វីរៈយុទ្ធ បានធ្វើអោយភ្ញាផ្អើលយ៉ាងខ្លាំងជាមួយគម្រោងវិនិយោគប្រមាណជា២លាន៦សែនដុល្លារ ដែលធ្វើឲ្យមហាជនផ្ទុះការកោតសរសើរថា ជោគជ័យទាំងសិល្បៈ និងមុខជំនួញ។

លោក ឆាយ វិរៈយុទ្ធ បានថ្លែងកាលពីព្រឹកថ្ងៃទី១១ មករា ឆ្នាំ២០២០ថា ដើមទុនវិនិយោគលើគម្រោងមីនីវីឡា ដែលមានទីតាំងនៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺកើតឡើងដោយសារដៃគូសហការ។ លោកបានឲ្យដឹងថា តាមពិតទៅគម្រោងវិនិយោគនេះពិតជាចំណាយជិត៣លានដុល្លារមែន ប៉ុន្តែជាការចាប់ដៃគ្នាវិនិយោគរវាងរូបលោក និងលោកឧកញ៉ា ម៉េន កានី ដោយរូបលោកផ្ទាល់មានទុនតែ២៥ភាគរយនៃគម្រោងទាំងមូលប៉ុណ្ណោះ រីឯលោកឧកញ៉ា ម៉េន កានី មានដើមទុនធំរហូត៧៥ភាគរយ។

លោកឧកញ៉ា មេន កានី ប្រធានក្រុមហ៊ុន ជី អឹម ត្រេឌីង ក៏បានបញ្ជាក់ផងដែរថា រូបលោកពិតជាជឿជាក់ចំពោះការវិនិយោគរួមគ្នាជាមួយនឹងលោក ឆាយ វីរៈយុទ្ធ ហើយគិតថា គម្រោង Style Mini Villa GM Residence Baseth នឹងទទួលបានជោគជ័យខ្ពស់ ដោយសារគម្រោងស្ថិតនៅលើទីតាំងល្អ ហើយប្រកបដោយសោភ័ណ្ឌភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here