លី ច័ន្ទសីហា ធ្វើខួបគម្រប់២ឆ្នាំឱ្យកូនស្រី កាដូរផ្ទះល្វែងមួយជុង

0

វង្ស សុម៉ាលីន

តារាសម្ដែងទឹកភ្នែកស្រី លី ច័ន្ទសីហា បានធ្វើពិធីខួបកំណើតគម្រប់២ឆ្នាំ ឱ្យកូនស្រីដែលមានមុខមាត់ឃ្យូត គួរឱ្យស្រឡាញ់កាលពីយប់ថ្ងៃទី ៩ ខែមករានេះ។ បើទោះជាកម្មវិធីពុំសូវជាធំដុំក៏ពិតមែន ប៉ុន្តែសង្កេតឃើញមានការចូលរួមពីសំណាក់តារាសិល្បៈ និង ផលិតករផលិតកម្មវិធីល្បីៗមកចូលរួមជាកិត្តិយសផងដែរ។

បើទោះជាកម្មវិធីធ្វើឡើងដោយគ្មានការគ្រោងទុកក៏ពិតមែនក្ដី ប៉ុន្តែអ្នកម្ដាយវ័យ្មេង លី ច័ន្ទសីហា បានអញ្ជើញតារាសិល្បៈប្រុសស្រី ផលិតករល្បីៗស្ទើរតែជាង១០តុ បូករួមទាំងសមាជិកគ្រួសារផងដែរ។ នេះជាលើកទីពីរហើយដែលតារារូបនេះបានជប់លៀងធ្វើពិធីខួបកំណើតឱ្យកូនស្រីឈ្មោះ គម្រប់អាយុ២ឆ្នាំ។ ដោយសារប្រថុចញ៉ុចនៅក្នុងរៀបចំធ្វើពិធីនាងក៏ពុំទាន់បានប្រគល់កាដូរអ្វីជាអនុស្សាវរីយ៍ដល់កូនស្រីភ្លាមៗនោះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះនាងបាន បង្ហើបពីការដូរផ្គាប់ចិត្តដល់កូនស្រីដែលមានវ័យក្មេងខ្ចីនៅឡើយនោះគឺ ផ្ទះមួយល្វែង ដែលមានតម្លៃដល់ទៅ ១៨ម៉ឺនដុល្លា ដែលកំពុងតែធ្វើការសាងសាងសង់នឹងរួចរាល់រួចរាល់ជាស្ថាបពរនៅឆ្នាំក្រោយ ក្នុងបុរីប៉េងហ៊ួត ហើយនាងក៏ត្រៀមនឹងធ្វើពិធីធំដុំសារជាថ្មីផងដែរ។

ទាក់ទងនឹងការងារសិល្បៈវិញនាងក៏បានបញ្ជាក់ថា នាងទើបតែបញ្ចប់ការថតរឿងភាគបញ្ចាំងក្នុងរោងភាពយន្តថ្មីៗ គឺរឿង « ពេលម៉ែចាស់ទៅ » កាលពីពេលថ្មីៗនេះ។ ហើយនាងអាចនឹងសុំឃ្លាតឆ្ងាយពីសិល្បៈមួយរយៈសិន ដោយសារនាងចង់ទុកពេលមើលកូនតូច និង ពង្រឹងអាជីវកម្សម្អាងការ ពិសេសមួយទៀតគឺ ផលិតផលសម្រស់ផ្នែកទីផ្សារអនឡានដែលនាងបានផ្ដាច់មុខយកមកលក់ និងបោះដុំឱ្យដំណាងចែកចាយស្ទើរគ្រប់ខេត្តក្រុង និងទាំងនិងក្រៅប្រទេស។

នៅពេលសួរដល់រឿងអនាគតកូនស្រីជាទីស្រឡាញ់ នាងក៏បានអះអាងយ៉ាងមុតមាំថា នាងពិតជាចង់ឱ្យកូនស្រីក្លាយទៅជាអ្នកជំនួញជាចជាងធ្វើជាអ្នកសិល្បៈដូចរូបនាង។ បើទោះជាមើលឃើញពីរូបសម្រស់ស្រស់ស្អាតទាក់ទាញនឹងគួរឱ្យស្រឡាញ់តាំងពីមិនទាន់ពេញវ័យយ៉ាងណាក្ដី នាងនឹងព្យាយាមជម្រុញកូនឱ្យក្លាយជាអ្នករកស៊ី ។ ប៉ុន្តែបើសិនជាកូនមានចំណង់ចំណូលចិត្តផ្នែកខាងសិល្បៈ នាងក៏ពុំឃាំងឃាត់នោះដែរ ពីព្រោះនាងមិនអាចកំណត់វាសនារបស់កូនបាននោះទេ។ ទន្ទឹមនឹងនេះក៏ធ្លាប់មានខាងស្ពតផលិតផលទឹកដោះគោផ្សេងៗបានទាក់ទងសុំឱ្យកូនស្រីរបស់នាង ថតផ្សាយពានិជ្ជកម្មឱ្យ ប៉ុន្តែដោយសារកូនរបស់នាងនៅតូចពេក និង ចរចារតម្លៃពុំទាន់ត្រូវទើបនាងសុំបដិសេធសំណើរ។

នៅក្នុងថ្ងៃពិសេសរបស់កូនស្រី នាងក៏បានបង្ហោះសារផ្ដាំផ្ញើរ និង ជូនពរជាច្រើនដល់កូនស្រី សូមឱ្យមានសុខភាពល្អ ក្លាយជាមនុស្សជាទីស្រឡាញ់ឱ្យ មានសំណាង ជួបតែរឿងល្អក្នុងជីវិត ពិសេសមានមានអនាគតមួយដ៏ល្អប្រសើរ។

LEAVE A REPLY

Please enter your comment!
Please enter your name here