សិល្បករ Bee Production បើក Concert ទ្រង់ទ្រាយធំ ស្វាគមន៍ឆ្នាំថ្មី

0

យោងតាមការបង្ហោះ គឺសិល្បកររបស់ ផលិតកម្ម Bee Production នឹងឡើងបង្ហាញខ្លួនជាគ្នា ក្នុងការប្រគំតន្ត្រីធំមួយនៅខាងលិចផ្សារព្រៃទា ជិតខាងលិចវិហារចិន ដែលនឹងធ្វើឡើងរហូតដល់៥ថ្ងៃចាប់ពីថ្ងៃទី៩ ដល់១៣ មករា ផងដែរ។ នេះជាបង្ហាញខ្លួនរបស់តារាៗក្នុងផលិតកម្មនេះ បន្ទាប់ពី Bee Production បង្ហាញខ្លួនក្នុងពិភពចម្រៀង។

លោក ហាស សំអាត ដែលត្រូវគេស្គាល់ថាជាម្ចាស់បទ”សុំទោសកំពុងចាម” និងជាអ្នករៀបការប្រគំតន្ត្រីនេះ បានអះអាងថា ដោយសារតែលោកមានបទពិសោធន៍ក្នុងការរៀបចំកម្មវិធីប្រគំតន្ត្រីជាយូរមកហើយ ទើបក្រោយពេលលោកមានតួនាទីក្នុងផលិតកម្ម Bee Production លោកក៏នៅតែទទួលជោគជ័យក្នុងការរៀបចំប្រគំតន្ត្រី ដែលគឺជាយុទ្ធសាស្ត្រ ដែលមិនខុសពីជួយអោយតារាចម្រៀងថ្មីៗរបស់ផលិតកម្មលោកទាំងអស់ កាន់តែមានសកម្មភាព។ ជាក់ស្ដែងសម្រាប់ការបញ្ចេញសិល្បករអោយចេញច្រៀងក្នុងការប្រគំតន្ត្រីនៅផ្សារព្រៃទា ដែលធ្វើដល់ទៅ៥ថ្ងៃជាទ្រង់ទ្រាយធំនោះ មិនមែនជាលើកទី១នោះទេ ដ្បិតពេលកន្លងមក លោកបានបញ្ចេញតារាចម្រៀងរបស់ខ្លួន នៅក្នុងសកម្មភាពប្រគំតន្ត្រីតូចធំរបស់ខ្លួនរាប់ភ្លេចមកហើយ បន្ថែមពីលើសកម្មភាពឡើងឆាកទូរទស្សន៍របស់កូនក្រុម ដោយគ្រាន់តែសកម្មភាពប្រគំតន្ត្រីលើកនេះ ធំជាងសព្វដង និងជាកម្មវិធីដែលស្ថិតនៅទីប្រជុំជនជាយក្រុង ដែលពិតជាមានមនុស្សទស្សនាកុះករ។

លោក ហាស សំអាត ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងតាំងពីនៅប្រទេសកូរ៉េនោះ បន្តថា ក្រុមតារាចម្រៀងរបស់លោកត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការបង្អួតបទចម្រៀងល្អៗ និងថ្មីៗ ក្នុងការប្រគំតន្ត្រីនៅផ្សារព្រៃទានោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here