ភាពយន្តខ្លី ស្រេង ឈាងឡេង ធ្វើលេងៗ តែផ្ទុះការគាំទ្រខ្លាំង

0

ខណៈដែលសិល្បករមួយចំនួន ត្រូវគេឃើញបង្ហាញស្នាដៃ៤ទៅ៥ ឬ អាចច្តើនជាងនេះ ទម្រាំរកឃើញស្នាដៃដែលមសនការគាំទ្រ សម្រាប់តារាសម្ដែងវ័យក្មេង លោក ស្រេង ឈាងឡេង បែរជាសំណាងសម្ដែងតែ១រឿង គឺរឿង”មើលងាយ” ហើយទទួលបានការគាំទ្រ។ យ៉ាងណាមិញ លោកនៅតែប្រកាន់ជំហរមិនដកថយពីមុខជំនួញដីធ្លី និងពីរបរធ្វើប្រេងកូឡាជាមួយដៃគូ ហើយរត់មកសម្ដែងជាអាជីពឡើយ។

លោក ស្រេង ឈាងឡេង បញ្ជាក់ថា សប្បាយចិត្តដែលភាពយន្តខ្លីរបស់លោកគ្រាន់តែផុសលើផេក និងលើយូធូប មានអ្នកចូលទស្សនាភ្លូកទឹកភ្លូកដី ស្របពេលដែលលោកក៏ទទួលបានការសរសើរតាមរយៈការសម្ដែងក្នុងរឿង”មើលងាយ” ។ លោកថាហេតុផលដែលនាំអោយស្នាដៃនេះ ទទួលបានការគាំទ្រ គឺអាចមកពីសាច់រឿង និងចំណងជើង សុទ្ធតែត្រូវនឹងបរិបទរបស់មនុស្សភាគច្រើន ដែលអាចនិយាយថា បុគ្គលជោគជ័យ គឺស្ទើរមិនមានអ្នកពា មិនធ្លាប់ឆ្លងកាត់ការមើលងាយ។ ដោយសារស្នាដៃនេះ លោកថា ផលិតករមួយចំនួនបានចាប់អារម្មណ៍អោយលោកសម្ដែងក្នុងរឿងផ្សេងៗ ប៉ុន្តែលោកមិនអាចទទួល ដោយសារតែលោកមិនអាចទម្លាក់ចោលមុខជំនួញ ហើយឈោងយកការសម្ដែង។ លោកថាការសម្ដែង និងច្រៀង នឹងអាចធ្វើឡើងតែពេលដកឃ្លាបានពីការងារមុខជំនួញប៉ុណ្ណោះ ប៉ុន្តែលោកនឹងឆ្លៀតអោយបានច្រើន ទាន់ឱកាសហុចអោយ។

លោក ស្រេង ឈាងឡេង ដែលត្រូវគេស្គាល់ថាជាអ្នកជំនួញដីធ្លីតាំងពីមុនចូលសិល្បៈ បន្តថា ភាពយន្តរឿង”មើលងាយ” គឺជារឿងពិតដែលលោកធ្លាប់ឆ្លងកាត់ ដោយមិនមែនជារឿងដែលច្នៃសាច់រឿងនោះទេ ទើបលោកសម្ដែងចូលតួ ហើយមិនមានផលវិបាកក្នុងពេលសម្ដែង។បន្ទាប់ពីផ្លែផ្កាវិជ្ជមានក្នុងរឿង”មើលងាយ”នេះ លោកក៏នឹងត្រៀមបោះទុនបើកគម្រោងទី១២ និងពង្រីកគម្រោងទី១១ក្នុងអាជីវកម្មដីឡូតិ៍ និងត្រៀមប្រកាសអោយទូលាយពីគម្រោងប្រេងកូឡាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here