ពិធីករលោក សាហារ៉ា ចេញបទចម្រៀងថ្មី

0

វង្ស សុម៉ាលីន

តារាសម្ដែងនិងជាពិធីករ ប្រចាំទូរទស្សន៍ CNC លោក សាហារ៉ា កំពុងតែ មានឈ្មោះបោះសម្លេង ក្នុងពិភពសិល្បៈ។ ថ្មីៗនេះដែរលោកក៏បាន ចេញបទចម្រៀងមួយផ្ទាល់ខ្លួនដែលជាបទដំបូងទៀតផង។

ពិធីករលោក សាហារ៉ា ដែលត្រូវបានគេដឹងថាមានជំនាញខាងសម្ដែង និង វោហាស័ព្ទចាក់ទឹកមិនលិច ពេលនេះបែជាងាកមកចាប់អាជីបថ្មីមួយទៀតនោះគឺជាអ្នចម្រៀង ដោយលោកចាប់ផ្ដើមច្រៀងចម្រៀងដោយផ្ទាល់ខ្លួនពេលនេះ។ បទថ្មីដែលមានចំណងជើងថា « ខុសទេ ស្រឡាញ់សង្សារគេ» ដែលជាបទចម្រៀងផ្ទាល់ខ្លួនរបស់លោកដំបូងក្នុង Alien Band ដែលទើបនឹងចេញ ត្រូវបានអ្នកទស្សនាជាច្រើនបានចូលមើលនៅក្នុង YouTube គួរឱ្យកត់សម្គាល់មិនធម្មតា។ បទនេះដែរគឺជាចម្រៀងដែលកំពុងត្រូវនឹងចិត្តនិង បរិបទរបស់យុវវ័យសម័យថ្មី ខណៈ អត្ថន័យនៃបទចម្រៀងក៏មានភាពប្រទាក់ក្រឡានិងចាក់ដោតថែមទៀតផង។

គួរបញ្ជាក់ផងដែរថា លោក សាហារ៉ា ក៏ធ្លាប់ជាអ្នកចម្រៀងរួមផលិតកម្មមួយជាមួយតារាចម្រៀងល្បីគឺលោក នៅ ស៊ីនឿន ពីមុនមកផងដែរ។ ប៉ុន្តែបន្ទាប់ពីធ្លាប់បានចេញបទចម្រៀងប៉ុន្មានបទរួចមក លោកក៏ងាកមកចាប់អាជីបជាពិធីករវិញរហូតមកទល់សព្វថ្ងៃ។

ជាក់ស្ដែងលោកក៏សង្ឃឹមថាបទចម្រៀងរបស់លោកនឹងទទួលបានការគាំទ្រពីសំណាក់យុវវ័យ ។ មិនតែប៉ុណ្ណោះក៏ជាកម្លាំងចិត្តឱ្យលោកបន្តច្រៀងនិងផលិតបទថ្មីបន្តទៀតដើម្បីបម្រើអារម្មណ៍អ្នកស្ដាប់នៅពេលខាងមុខទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here