ឆន ច័ន្ទវិរៈ ចំណាយទុនផលិតរឿង បង្អួតពីល្បុក្កតោ

0

កាលពីព្រឹកថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៩ គ្រូល្បុក្កតោលោក ឆន ច័ន្ទវិរៈ ដែលត្រូវគេស្គាល់ថាជាអ្នកបង្ហាត់ល្បុក្កតោប្រចាំនៅវត្តថាន់ បានប្រកាសពីការផលិតរឿងគួរអោយចាប់អារម្មណ៍ ខណៈដែលភាពយន្តរបស់លោក គ្រាន់តែកីឡាករល្បុក្កតោគឺរហូតដល់២៥០នាក់ចូលរួមសម្ដែង។ លោករំពឹងថានេះនឹងក្លាយជាភាពយន្ត ដែលមិនខុសពីការរំលេចក្បាច់គុនរបស់ខ្មែរមួយនេះ អោយកាន់តែមានអ្នកចាប់អារម្មណ៍នោះផង។

លោក ឆន ច័ន្ទវិរៈ អ្នកដឹកនាំរឿង និងជាអ្នកនិពន្ធបានអះអាងថា ដោយសារតែលោកចង់បន្តអភិរក្សក្បាច់គុនល្បុក្កតោរបស់ដូនតា អោយនៅតែរស់រវើក ក្នុងស្រទាប់មហាជន ទើបលោកតស៊ូប្រមូលលុយចេញផលិតរឿង”មិត្តក្របី” ដែលលោក និងកូនសិស្សរបស់លោកគឺជាអ្នកសម្ដែង។ ក្នុងភាពយន្តនេះ ក៏មានតារាសម្ដែងអាជីពចូលសម្ដែងផងដែរ ជាពិសេសតួឯកស្រី និងតួសំខាន់ផ្សេងៗ។ លោកថាកូនសិស្សរបស់លោកមិនពិបាកសម្ដែងនោះទេ ដោយសារតែប្លង់ដែលតម្រូវអោយកូនសិស្សរបស់លោកសម្ដែង សុទ្ធសឹងតែជាប្លង់វ៉ៃតប់ ហើយសម្រាប់តួអង្គដែលលេងកំប្លុកកំប្លែង និងជាតួមនោសញ្ចេតនាជាដើម គឺលោកអញ្ជើញតារាអាជីពមកសម្ដែងទាំងអស់។ ក្នុងភាពយន្តនឹងរំលេចក្បាច់គុនល្បុក្កតោប្រមាណជាង៣០០ស្នៀត ដោយសាច់រឿងទាំងមូលក្រៅពីបង្ហាញក្បាច់គុន ក៏មានឈុតឆាកកម្សត់ កំប្លុកកំប្លែង និងឈុតភ័យរន្ធត់ ដើម្បីបំពេញអារម្មណ៍អ្នកទស្សនាគ្រប់ប្រភេទ។

លោក ឆន ច័ន្ទវិរៈ បញ្ជាក់ថា ខ្ទង់ចំណាយនៅមិនទាន់ដឹងនៅឡើងទេ ប៉ុន្តែនឹងសម្រិតសម្រាំងផលិតអោយបានល្អ ដោយសារតែលោកក៏មានអ្នកបច្ចេកទេសកុនជាដៃគូសហការ។ ម្យ៉ាងមកពីលោកក៏មានបទពិសោធន៏ផ្នែកសម្ដែង និងយល់ដឹងពីការផលិតភាពយន្តផង ទើបលោកហ៊ានចេញមុខផលិត។ ភាពយន្តនេះក្រោងចំណាយពេលថតច្រើនខែ ដោយលឿនបំផុត ក៏អាចនឹងដល់ពាក់កណ្ដាលឆ្នាំឆ្នាំ២០២០នោះដែរ ទើបអាចដាក់បញ្ចាំងតាមរោងបាន។ លោកទទូចអោយគាំទ្រស្នាដៃដំបូងមួយនេះ ដើម្បីអោយភាពយន្តរឿង “មិត្តក្របី” ជោគជ័យក្រោយពេលផលិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here