Rith Omega សរសើរ ស៊ូស៊ីរីកា លះបង់ដើម្បី«ឧបសគ្គស្នេហ៍»

0

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីតារាចម្រៀងកញ្ញាស៊ូស៊ីរីកា បានបង្ហោះអោយដឹងពីផលវិបាក ក្នុងការសម្ដែងបទ«ឧបសគ្គស្នេហ៍» ក្រោមការដឹកនាំសម្ដែងរបស់ផលិតករល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា(Rith Omega)។ សាច់រឿងទាំងមូល នៅមិនទាន់បានទម្លាយនៅឡើយទេ ប៉ុន្តែយោងតាមការលះបង់ដ៏ច្រើនរបស់នាង និងផ្អែកតាមMV បទ«ឧបសគ្គស្នេហ៍»បទប្រុសរបស់លោក ហាក់ បានក្លាយជាសាច់រឿងទាក់ទាញកក្រើកយុវវ័យ និងអ្នកគាំទ្រ គឺបទដែលនាងសម្ងំសម្ដែង ក៏ពិតជាមានសាច់រឿងមិនអន់នោះដែរ ក្នុងពេលដែលភាគីផលិតករក៏សរសើរចំពោះការអត់ធ្មត់របស់នាងទម្រាំបានថតមួយបទនោះចប់។

លោក រិទ្ធ អូមេហ្គា និយាយថា អាចនិយាយថាមិនមានការសម្ដែងបទណា ដែលពិបាកសម្រាប់តារាចម្រៀងកញ្ញា ស៊ូស៊ីរីកា ដូចបទ «ឧបសគ្គស្នេហ៍»ដែលលោកសម្ងំដឹកអោយនាងនោះទេ ដោយសារតែក្នុងបទនេះ លោកតម្រូវអោយនាងលោតទឹកក្នុងកម្ពស់១២ម៉ែត្រ ហើយលង់ឈ្លក់ទឹកមែនទែន ដោយកុំតែមានការជួយសង្គ្រោះទាន់ពេល គឺប្រហែលជាប៉ះពាល់ដល់អាយុជីវិតនាងមែនទែន។ លោកថាមួយរឿងនេះ ចំណាយពេលថតដល់ទៅថត៤ថ្ងៃពេញ ដោយក្នុងមួយថ្ងៃត្រូវថតដល់ម៉ោង៤ភ្លឺ ព្រោះតែលោកចង់បានសាច់រឿងមួយ ដែលមានច្រើនប្លង់ ទាំងប្លង់យប់ផង ថ្ងៃផង ហើយស៊ូស៊ីរីកា គឺជាតួអង្គដែលប្រឈមការលំបាកពេញមួយសាច់រឿងដែលលោកប្រឹងប្រែង។ លោកបានចាត់ទុកថា ការសម្ដែងមួយបទនេះ គឺនាងលះបង់បានល្អ ជាពិសេសត្រង់ចំណុចលោតទឹក និងឈ្លក់ទឹកមែនទែន ហើយនៅតែថតចុះឡើងៗ ទម្រាំតែបានត្រូវល្អ។ ក្នុងនោះ នាងក៏ត្រូវថតហាលក្ដៅរាល់ថ្ងៃ ដល់ថ្នាក់របកស្បែកដូចគេបកស្បែកទាំងផ្ទាំងៗដែរ ប៉ុន្តែនាងនៅតែស៊ូទាល់តែចប់។ លោករំពឹងខ្លាំងថា មួយបទ«ឧបសគ្គស្នេហ៍»របស់នាង នឹងជោគជ័យខ្លាំងសម្រាប់ការគាំទ្រ ដោយសារតែសាច់រឿងដែលនាងសម្ងំថាគឺជាសាច់រឿងខ្លាំងមិនធម្មតា បន្ទាប់ពីបទ«ឧបសគ្គស្នេហ៍»របស់តារាចម្រៀងប្រុស បានក្លាយជា MV ផ្ទុះក្នុងស្រទាប់មហាជន។

កញ្ញា ស៊ូស៊ីរីកា និយាយថា ដើម្បីតម្រូវតាមសាច់រឿងដែលចង់បាន ទើបនាងតស៊ូសម្ដែងមួយបតនេះ ដោយនាងបានទាំងចាត់ទុកថានោះជាលះបង់ដ៏កម្រមួយដែលនាងបានធ្វើដើម្បីសិល្បៈនោះផង។ នាងរំពឹងដូចគ្នាថាការប្រឹងប្រែងរបស់ខ្លួននឹងទទួលជោគជ័យក្នុងពេលMV ទាំងមូលត្រូវបានចេញបង្ហោះជាសាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here