ធ្វើស៊ីអារម្មណ៍អ្នកអត់លិតចុងឆ្នាំដល់ក មួយបទនេះពី ស៊ូ ស៊ីរីកា

0

មិនត្រឹមតែប្រែប្រួលសម្រស់គួរអោយកត់សម្គាល់ប៉ុណ្ណោះទេ សូម្បីតែបទចម្រៀងដែលចេញវាយលុយថ្មីៗ ក៏តារាចម្រៀងកញ្ញា ស៊ូ ស៊ីរីកា កន្ត្រាក់បានការចាប់អារម្មណ៍ណាស់ដែរ ជាពិសេសក្នុងបទ”គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ” ដែលនាងច្រៀងតំអូញតម្អែ ស្ដាប់ហើយចង់ស្រក់ទឹកភ្នែក។ បទនេះរបស់នាង កំពុងចាក់ដោតយុវវ័យ ហើយក៏ជួយអោយនាងត្រូវបានងាកមកចាប់អារម្មណ៍មិនតិចទេ នៅមុនពេលឆ្នាំ២០១៩ ហៀបនឹងដាច់ឆ្នាំនេះ។

បទចម្រៀង”គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ” របស់នាង ត្រូវគេឮចាក់បន្លឺនៅតាមហាង និងទីសារធារណៈនាប៉ុន្មានថ្ងៃនេះ ដោយអ្នកស្ដាប់ភាគច្រើនសុទ្ធតែយល់ថា មួយបទនេះទាំងពីរោះ និងមានអត្ថន័យចាក់ដោត ជាពិសេសគឺបទមួយនេះ ហាក់ធ្វើស៊ីអារម្មណ៍អ្នកឯកោនៅពេលមនុស្សគូភាគច្រើន សុទ្ធតែបង្អួតគម្រោងដើរលម្ហែកាយស្វីតៗមុនថ្ងៃឆ្លងឆ្នាំ និងឆ្លងឆ្នាំ។ ទឹកដមសំលេងរបស់នាងនៅក្នុងបទនេះ ក៏ស្ដាប់ទៅប្លែកត្រចៀកខុសពីបទមុនៗផងដែរ ទើបគ្រាន់តែចេញ MV មិនទាន់បានប៉ុន្មាន ក៏ទទួលបានការគាំទ្រតែម្ដង។ ជាក់ស្ដែងក្រឡេកទៅមើលសង្គមហ្វេសប៊ុក និងយូធូប ក៏មានការចែកចាយបទនេះ គួរអោយកត់សម្គាល់ផងដែរ បន្ថែមពីលើការចាក់បន្លឺ ដែលគេបានឮនៅតាមទីសាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here