សុបិន្ត លីនណា ម្ចាស់ពានស្រ្តីឆ្នើមអន្តរជាតិ ផ្ញើសារអោយនារីកម្ពុជា ពង្រឹងសមត្ថភាព

0

ក្នុងជំនួប កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៩ ម្ចាស់ពាន ឬ ម្ចាស់មកុដស្ត្រីឆ្នើមមួយរូបរបស់កម្ពុជា គឺ អ្នកនាង សុបិន្ត លីនណា នៅតែមើលឃើញថាស្រ្តីកម្ពុជា កាន់តែមានទេពកោសល្យ និងសមត្ថភាពជាងមុន មិនថាក្នុងវិស័យកីឡា កិច្ចការសង្គម ឬ នយោបាយនោះទេ។ ដោយអ្នកនាង បានទទូចអោយស្ត្រីដែលមានសមត្ថភាពទាំងនោះ បន្តពង្រឹងសមត្ថភាពរបស់ខ្លួនអោយលេចធ្លោ ដើម្បីទទួលបានមកុដឆ្នើមដូចអ្នកនាងនោះផង។

អ្នកនាង សុបិន្ត លីនណា បញ្ជាក់ថា នារីនាពេលបច្ចុប្បន្ន មិនត្រឹមស្អាតប៉ុណ្ណាទេ ប៉ុន្តែក៏ឆ្លាត និងពូកែផងដែរ ទើបអ្នកនាងទទូចអោយនារីទាំងនោះកាន់តែបង្កើនការបន្ថែមជំនាញ និងសមត្ថភាព ដើម្បីអោយលេចធ្លោនៅក្នុងស្ថាប័នដែលនារីទាំងនោះបំពេញការងារ។ អ្នកនាងថា អ្នកនាងបានជាប់ជា Ms. Cambodia Nation Embassador ឬ កញ្ញាឯកអគ្គរាជទូតសុឆន្ទ: ផ្នែកមនុស្សធម៌នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០១៩ និងជាពានម្ដងទៀតជា Miss Global Eco – Tourism Golden Eagle Queen ឬ កញ្ញាឯករាជនីឥន្រ្ទីមាស ទេសចរណ៍សកលលោក នៅប្រទេសហ្វីលីពីន មិនមែនជារឿងងាយស្រួលនោះ គឺសុទ្ធតែបានបង្ហាញសមត្ថភាពពីការផ្សព្វផ្សាយទេសចរណ៍ និង វប្បធម៌ប្រកបដោយភាពអត់ធ្មត់ទៅកានពិភពរហូតទាល់តែគណកម្មវាយតម្លៃទទួលស្គាល់។ អ្នកនាង បានបម្រើការងារជាមន្ត្រីអង្គការ និងចុងក្រោយបានបើកអង្គការមួយខ្លួនឯង ធ្វើកិច្ចការកិច្ចការផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍ ប្រកបដោយការអត់ធ្មត់ខ្ពស់។ ក្នុងកម្មវិធីដែលអ្នកនាងទទួលបានមកុដឆ្នើមនោះមានការចូលរួមពីអ្នកឆ្នើមដូចជា
ឡាវ មីយ៉ានថាសុី សិង្ហបុរី វៀតណាម និងអាមេរិកជាដើម។

អ្នកនាងទទូចអោយ នារីទាំងអស់កុំបាក់ទឹកចិត្ត បើទោះជាពេលនេះ សមត្ថភាព និងស្នាដៃដែលខំប្រឹងប្រែង នៅមិនទាន់មានការទទួលស្គាល់។ អ្នកនាង ក៏ប្រកាសបន្តសកម្មភាពនៅក្នុងអង្គការសង្គមស៊ីវិលអោយបានច្រើន ជាពិសេសគឺសមត្ថភាពដឹកនាំក្រុមការងារ សមត្ថភាពទំនាក់ទំនងការងារ និងជួយលើកស្ទួយលើកស្ទួយដល់កុមារអោយបានច្រើននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here