សិល្បករមួយក្រុម បង្ហាញក្ដីស្រលាញ់ដល់កុមារៗខ្សោយសតិបញ្ញា

0

ក្នុងបរិវេណអនុវិទ្យាល័យអនុវត្ត ក្រុងតាខ្មៅ កាលពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៩ សិល្បករមួយក្រុមរាប់បញ្ចូលទាំងសប្បុរសជនផង មានគ្នាប្រមាណជាង៤០នាក់ បានរួមគ្នាចែករំលែកក្ដីស្រលាញ់ និង ប្រគល់អំណោយជូនដល់អង្គការ HHC និង កុមារខ្សោយសតិបញ្ញា ដែលស្ថិតនៅទីនោះ។ សិល្បករទាំងនោះ មកពីក្រុមរបស់កញ្ញា ឌួង ហ្សូរូដា និង ក្រុមគ្រួសារតារាកម្ពុជា។

កញ្ញា ឌួង ហ្សូរីដា ដែលជាស្វះស្វែងរកថវិកាយកទៅប្រគល់ជូនអង្គការមួយនេះ បានអះអាងថា នាងបានគៀគរសប្បុរសជនអោយបរិច្ចាគថវិកាជួយសាងសង់បន្ទប់ទឹក និងផ្ដល់ជាអង្ករ គ្រឿងឧបភោគបរិភោគ សរុបជាទឹកប្រាក់ប្រមាណជាង៥ពាន់ដុល្លារ ដើម្បីទៅទ្រទ្រង់ដល់អង្គការមួយនេះ ក្នុងនាមដែលនាងគឺជាទូតសុច្ឆន្ទៈ និង ចង់អោយក្មេងៗទាំងនោះ មិនមានអារម្មណ៍ឯកោ។ កញ្ញាថា ក្មេងៗទាំងនោះពិតជាគួរអោយអាណិតណាស់ ដោយត្រូវដឹងក្ដីជាមួយនឹងស្មារតីមិនប្រក្រតី និងកាយសម្បទាមិនពេញលេញ ដែលត្រូវបានគេចាត់ទុកថាជាជនពិការដែរ។ នាងថាជំនួយ និងអំណោយដែលបានដឹកនាំយកទៅចាត់ចែងនោះមួយភាគធំបានពីលោកអគ្គនាយកបុរី វីអាយភី និង លោកស្រី និង មួយចំនួនបានពីការបរិច្ចាគពីក្រុមហ៊ុនរបស់នាង និង ពីសប្បុរសជនផ្សេងទៀត។ នាងបានថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសសិល្បកររបស់គ្រួសារតារាកម្ពុជា ដែលបានចំណាយពេលមកបង្កើតបរិយាសអោយក្មេងៗ បានសប្បាយរីករាយ និង ស្គាល់ពីភាពកក់ក្ដៅ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា ដើម្បីបំផុសអោយមានការយកចិត្តទុកដាក់ចំពោះកុមារពិការផ្នែកសតិបញ្ញា និង សរីរាង្គ ទើបលោកសម្រេចដឹកនាំសិល្បករជាសមាជិកប្រមាណជាង២០នាក់ អោយចូលរួម។ លោកថាជាសកម្មភាពដែលគ្រួសារតារាកម្ពុជារមែងប្រកាន់ភ្ជាប់ ដើម្បីបំផុសអោយសិល្បករដែលជាសមាជិកអោយចែករំលែកក្ដីស្រលាញ់ និងជួយសង្គម។ លោកក៏គម្រោងនឹងចូលរួមក្នុងសកម្មភាពលើកស្ទួយជនពិការបែបនេះ អោយបានអោយកាន់តែច្រើនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here