ព្រាប សុវត្ថិ ធ្វើអោយកក្រើក Happy Palace

0

​ព្រាប សុវត្ថិ បានលេចមុខច្រៀងរាំនៅភោជនីយដ្ឋានហេភី ផាលេស តន្រ្ដីនិងខេធីវី ដែលមានទីតាំងនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ វត្តមានរបស់លោក ត្រូវគេមើលឃើញថា ធ្វើអោយកក្រើកភោជនីយដ្ឋានមួយនេះយ៉ាងខ្លាំង។ 

អ្នកទៅកម្សាន្តក្នុងយប់នោះ ស្រែកហៅព្រាប សុវត្ថិ ថាជា”Idol”និងខ្លះទៀតហៅថាជា”បងស្នាយ”ដែលធ្វើឲ្យតារាចម្រៀងជើងចាស់របស់ផលិតកម្មរស្មីហង្សមាសសប្បាយរីករាយចិត្តជាខ្លាំងជាមួយកាយវិការបង្ហាញភាពស្និតស្នាលជាមួយអ្នកគាំទ្រ។ តារាចម្រៀងល្បីល្បាញដែលឈរជើងនៅហង្សមាស២២ឆ្នាំនេះ បានលើកយកបទចម្រៀងល្បីរបស់ខ្លួនមកអូសទាញអ្នកគាំទ្រឲ្យស្លុងអារម្មណ៍ជាមួយបទចម្រៀងរបស់លោកតាមរយៈបទ”សង្សារ១ខែ២ខែ”,”ក្បត់ហួសទៅហើយ” ,”ក្បត់ហួសទៅហើយ”,”អាចក់អាចែម”,”មាន់ស្រែបន្លែស្រស់”និងបទ”រាំកូណាស់ចែ”…”។ សម្លេងលាន់កងរំពងពេញហេភី ផាលេស ខណៈដែលក្រុមរាំរបស់ព្រាប សុវត្ថិ បានបង្ហាញក្បាច់រាំយ៉ាងជក់ចិត្តនោះ រឹតតែធ្វើអោយពិធីទាំងមូល កក្រើកខ្លាំង។ 

លោក ព្រាបប សុវត្ថិ និយាយថាលោកពិតជារីករាយដែលអ្នករៀបចំកម្មវិធីបានអញ្ជើញលោកឲ្យមកជួបបងប្អូននៅទីនេះហើយលោកសង្ឃឹមថានឹងមកទីនេះម្ដងទៀតដោយពាំនាំយកបទចម្រៀងល្បីៗមកបំពេរអារម្មណ៍បងប្អូននៅឱកាសក្រោយលើកក្រោយៗទៀតជាមិនខាន។

​លោក ជា នី ថៅកែភោជនីយដ្ឋានហេភី ផាលែស តន្រ្ដី និងខេធីវី បានឲ្យដឹងថានេះជាព្រឹត្តិការណ៍ពិសេសដែលជាខួបគម្រប់១ឆ្នាំរបស់ហាងលោកក្រោមការឧបត្ថមពីស្រាJack Daniel’s។វត្តមានរបស់លោកព្រាប សុវត្ថិ ពិតជាមានការទាក់ទាញភ្ញៀវខ្លាំងមែនរហូតដល់អតិថិជនកក់តុពេញអស់តែម្ដងដែលធ្វើឲ្យភ្ញៀវមកក្រោយគ្មានកន្លែងអង្គុយទៀតផង។លោកថាសប្បាយចិត្តណាស់ដែលតារាចម្រៀងល្បីល្បាញដូចលោកព្រាប សុវត្ថិ មកច្រៀងនៅហាងរបស់លោកដែលធ្វើឲ្យហាងនេះកាន់តែល្បីនិងមានអតិថិជនគាំទ្រច្រើនថែមទៀត។សម្រាប់កម្មវិធីពិសេសលើកក្រោយៗទៀតលោកនៅតែនាំយកតារាល្បីៗមកជួបអតិថិជនជាបន្ដរទៀតដើម្បីជាការតបស្នងឲ្យភ្ញៀវទាំងអស់បានសប្បាយរីករាយជួបIdolរបស់ពួកគាត់ដោយផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here