វង្ស សច្ចៈវិជ្ជា និង វង្ស សុម៉ាលីន
កាលពីវេលាម៉ោង៤ និង២០រសៀល ត្រូវនឹងថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ នាយ ចឺម តារាចម្រៀងដ៏ល្បីក្នុងផលិតកម្មសាន់ដេ ត្រូវបានជនដៃដល់ម្នាក់ បានប្រេីប្រាស់អំពីហិង្សាវាយតប់ មកលេីខ្លួននិងគំរាម បង្កឲ្យរងរបួសចំក្បាលធ្ងន់ធ្ងរចំនួន៥ថ្នេរ។ ព័ត៌មាននេះភ្លាមៗ នាយចឺម បដិសេធ ប៉ុន្តែពេលនេះបានទទួលស្គាល់។
ជនដៃដល់រូបត្រូវបានគេស្គាល់ថាជា អតីតកីឡាករ បាល់ទាត់ដ៏ឆ្នើមម្នាក់ ដែលមានបទ ពិសោធន៍ លេងទាំងក្នុងនិងក្រៅប្រទេស មានឈ្មោះថា ង៉ែត លីទី។ ជនសង្ស័យរូបនេះក៏ធ្លាប់ជាអតីតកីឡាករខ្សែ ប្រយុទ្ធបម្រុងរបស់ក្លឹបបឹងកេត ផងដែរ ។ ក្រោយលើកពានជាមួយបឹងកេតនៅចុងឆ្នាំ២០១៦ រូបគេក៏ចាកចេញទៅស្រុកកំណើតបន្ទាប់មកក៏លេចមុខ ខ្សែបម្រើប្រយុទ្ធរូបនេះទៅធ្វើតេស្តនៅថៃ ហើយជាប់ តេស្តលេងឲ្យ ក្លឹប Chanthaburi នៅ លីគ ទី៤។ ក្នុងហេតុការណ៍នេះដែរ ជនសង្ស័ យ បានប្រេីកំ ណាត់ឈឺប្រវែងប្រហែល ០,១ម៉ែត្រមក វាយ ទៅលេីជនរងគ្រោះ បណ្តាលឲ្យមានរងរបួ ស ត្រង់កំភួនដៃទាំងសងខាង និង បែកក្បាលចំនួន ៥ថ្នេរធ្ងន់ធ្ងរ ព្រមទាំងបែកទូរស័ព្ទម៉ាក IphoneX មួយគ្រឿង(ខូចទាំងស្រុង)។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជន សង្ស័យ បានប្រើហិង្សាដ៏ឃោឃៅ វាយដោយដំ បងយ៉ាងធ្ងន់ធ្ងរមកលើនាយ ចឺម តារាចំរៀង ខណៈ ចោទប្រកាន់ថា នាយ ចឺម បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន រហូតកើតជារឿងប្រចណ្ឌ ទេីបធ្វើអោយជនដៃដល់ទ្រាំមិនបាន ក៏ផ្ទុះជាកំ ហឹងបង្កការវា យតប់ទៅលេីជនរង គ្រោះតែម្តង។
ទន្ទឹមនឹងនេះដែរ ក្រោយពីមានការសម្របសម្រួលពីសមត្ថកិច្ចក្នុងការជួបចរចាគ្នាអស់រយៈពេលប៉ុន្មានម៉ោងរួចមក នាយ ចឺម បានទាមទារសំណងជម្ងឺចិត្តចំនួន៣ម៉ឺនដុល្លារ ចំណែកភាគីបង្កព្រមបង់ត្រឹម១ម៉ឺនដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្នជនស ង្ស័ យត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់។