បាត់មុខ៣ឆ្នាំ តារាសម្ដែង ឆានុន ឆៃយ៉ា វិលវិញជាមួយនឹងក្ដីសង្ឃឹមថ្មី

0

បដិសេធមិនទទួលការសម្ដែងមិនតិចជាង៣ឆ្នាំនោះទេ ដោយសារតែរវល់នឹងមុខជំនួញបើកហាងខោអាវ ពេលតារាសម្ដែង លោក ឆានុន ឆៃយ៉ា បានប្រកាសទទួលការសម្ដែងវិញហើយ ដោយលោកទើបតែកុងត្រាអោយផលិតកម្មមួយក្ដៅៗនាពេលថ្មី ដែលភាពយន្តបើកឆាកជាថ្មីរបស់លោកនឹងចេញថតនៅដើមឆ្នាំ២០២០នេះ។ លោករំពឹងទងមុតថា ការត្រលប់មកជាថ្មីរបស់លោក នឹងធ្វើអោយលោកជោគជ័យជាមុននោះផង ដោយសារតែសម្អាងលើហេតុផលមួយចំនួន។

- Advertisement -

លោក ឆានុន ឆៃយ៉ា បញ្ជាក់ថាការបាត់មុខពីសិល្បៈមួយរយៈមុន គឺដោយសារតែលោកចង់ដកឃ្លារកលុយ ដើម្បីបំពេញតម្រូវការ។ លោកថាការប្រឡូកសិល្បៈកាលពីជាង៣ឆ្នាំមុន ជោគជ័យដែលទទួលបានមិនសូវច្រើនទេ ដោយសារទី១ នៅក្នុងពេលនោះ លោកនៅពិបាករឿងលុយកាក់ ហើយមិនសូវបានចូលរួមក្នុងកម្មវិធីធំៗដែលបានអញ្ជើញ និងម្យ៉ាងរអៀសចិត្តរឿងមិនសូវមានលុយកាក់សម្រាប់ផ្គត់ផ្គង់ភាពហ៊ឺហារក្នុងសិល្បៈផង ទើបលោកបងចោល ហើយទៅសម្ងំរកលុយពីការបើកហាងលក់សំលៀកបំពាក់តែម្ដង។ ការប្រកាសចូលសម្ដែងជាថ្មីនេះ មិនមែនលោកបិទចោលអាជីវកម្មនោះទេ គឺនៅតែដំណើរការ ប៉ុន្តែបណ្ដាលមកពីលោកមានអ្នកមើលខុសត្រូវ និងម្យ៉ាងអាចថាលោកចង់ត្រឡប់មកកសាងកេរ្តិ៍ឈ្មោះព្រមជាមួយនឹងអាជីវកម្មក៏រីកចំរើនផង ទើបលោកទទួលសម្ដែង។

លោក ឆានុន ឆៃយ៉ា បញ្ជាក់ថា ការប្រឡូកសិល្បៈបើខ្វះលទ្ធភាព ជាពិសេសគឺខ្វះភាពហ៊ឺហា គឺពិតជាពិបាកទទួលការចាប់អារម្មណ៍ ទើបជាមូលហេតុដែលលោកដកឃ្លាទៅរកលុយសិន។ ក្នុងពេលនេះ លោកថាខ្លួនមិនមែនមានបាននោះទេ ប៉ុន្តែអាចថាជីវភាព និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ការងារសិល្បៈ គឺគ្រប់គ្រាន់ ទើបលោកបោះជំហានម្តងទៀតនេះ។ លោករំពឹងថាការបោះជំហានរបស់ខ្លួននឹងមិនពិបាកជោគជ័យនោះផង ដោយសារទី១លោកកាន់តែមានទំនាក់ទំនងជាមួយផលិតករច្រើនឡើង និងទី២លោកមានលទ្ធភាពជាងមុន ខាងផ្នែកជីវភាព ដើម្បីអោយសមរម្យក្នុងអាជីពជាអ្នកសិល្បៈ។ អ៊ីចឹងហើយទើបគ្រាន់តែប្រកាសចូលភ្លាម ក៏ត្រូវបានផលិតកម្ម LD កុងត្រាអោយសម្ដែងតែម្ដង ដោយលោកនឹងថតរឿងថ្មីអោយផលិតមួយនេះ នៅដើមឆ្នាំ២០២០។ ក្នុងផលិតកម្មមួយចំនួន ក៏ចាប់ផ្ដើមទាក់ទងអោយលោកសម្ដែងផងដែរ បន្ទាប់ពីដឹងថាលោកត្រលប់ចូលសម្ដែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here