មួយបទនេះ របស់ ជុំ លីណូ ទទួលបានការសរសើរពីថ្នាក់ដឹកនាំ

0

បទចម្រៀងក្រោមចំណងជើងថា«ទឹកភ្នែកម្តាយស្រក់លើខ្នោះដៃកូន» របស់លោក ជុំ លីណូ ទទួលបានការគាំទ្រគួរអោយសរសើរ ដោយថែមទាំងទទួលបានការកោតសរសើរយ៉ាងពិសេស ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោហ៊ុនសែន ថាជាបទដែលធ្វើអោយអ្នកស្ដាប់ មើលឃើញថាតារាចម្រៀងរូបនេះ មានសំនៀងពីរោះ និងស្រដៀងគ្នាទៅនឹងសំឡេង របស់តារាចម្រៀង ខេម នោះផង។

ថ្លែងជាសាធារណៈកាលពីពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សំឡេងរបស់តារាចម្រៀងលោក ជុំ លីណូ និងតារាចម្រៀងខេម មានលក្ខណៈប្រហាក់ប្រហែលគ្នា ជាពិសេសពេលបកស្រាយបទ «ទំនួញអកឈ្មោល» និងបទ «ទឹកភ្នែកម្តាយស្រក់លើខ្នោះដៃកូន» ដែលធ្វើឲ្យសម្ដេច មានការពេញចិត្ត រាល់ពេលអ្នកទាំងពីរបកស្រាយបទចម្រៀងម្ដងៗ។

តារាចម្រៀង ជុំ លីណូ បានសម្ដែងនូវអារម្មណ៍រំភើប សប្បាយរីករាយជាពន់ពេក ដែលទទួលបានការកោតសរសើរ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ មួយវិញទៀត សម្រាប់បទចម្រៀងដែលមានចំណងជើងថា «ទឹកភ្នែកម្ដាយស្រក់លើខ្នោះដៃកូន» មួយបទនេះ លោក ជុំ លីណូ បានខិតខំសម្រិតសម្រាំងក៏ដូចជាផលិតឡើង ដើម្បីអប់រំមនុស្សដែលរស់នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសនោះ គឺយល់ដឹងច្បាស់ពីផលអាក្រក់របស់គ្រឿងញៀន ដែលអាចបំផ្លាញមនុស្ស និងប្រទេសជាតិ។

ដោយឡែក បន្ទាប់ពីបទចម្រៀង«ទឹកភ្នែកម្តាយស្រក់លើខ្នោះដៃកូន» បានចេញជាMVហើយ លោកនឹងផលិតនូវMVបទចម្រៀង «ប្រាករៀលចិត្តស្មោះ» មួយបទទៀត បន្ទាប់ពីបទចម្រៀងទាំងពីរនេះ ទទួលបានការគាំទ្រ ហើយលោកនឹងព្យាយាមផលិតនូវបទចម្រៀង បែបអប់រំមនុស្សក្នុងសង្គមបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here