សាច់រឿង « រាមកេរ្តិ៍ » ត្រូវបាន ពេជ្រ សោភា លើកមកបង្ហាញលើឆាកតន្ត្រីយ៉ាងកក្រើក

0

វង្ស សុម៉ាលីន

តារាស្រីជួរមុខក្នុងប្រទេសកម្ពុជា អ្នកនាង ពេជ្រ សោភា ធ្លាប់បានបង្ហោះសារដោយបង្ហាញពីអារម្មណ៏ដ៏សែនឈឺចាប់មួយ ដែលវប្បធម៍ជាតិខ្មែររបស់យើង ត្រូវបានប្រទេសថៃលួចយកទៅ ដោយគ្មានអ្នកណាខ្វាយខ្វល់បន្ដិចសោះឡើយ។ ទន្ទឹមនឹងនេះបទថ្មីរបស់នាងមានចំណងជើងថា « ព្រះអគ្គីជាសាក្សី » បានលើកយកឈុតឆាកមួយនៅក្នុងរឿង រាមកេរ្តិ៍ សម្ដែងជាល្ខោនខោលដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ។

នេះមិនមែនជាលើកទីមួយនោះទេដែលតារាចម្រៀងដ៏ល្បី អ្នកនាង ពេជ្រ សោភា បានធ្វើការបកស្រាយ នូវបទចម្រៀង លាយឡំជាមួយទស្សនីយភាព ល្ខោនខោល។ អ្វីដែលកាន់តែអស្ចារ្យនោះគឺក្នុងសាច់រឿងនៃបទថ្មីរបស់នាងគឺ « ព្រះអគ្គីជាសាក្សី » បានច្របាច់បញ្ចូលជាមួយនឹងឈុតឆាក ក្នុងរឿង « រាមកេរ្តិ៍ » របស់ខ្មែរ ត្រង់វគ្គ នាង សីតា ដើរកាត់ភ្នក់ភ្លើងដើម្បីសរបញ្ជាក់ថា នាងស្ម័គ្រស្មោះជាមួយស្វាមី ។ ស្របជាមួយនឹងបទចម្រៀងដ៏មានអត្ថន័យ សាច់ភ្លេងដ៏ព្រឺព្រួច អមជាមួយការសម្ដែងដ៏រស់រវើក សាកសមជាម្ចាស់អរិយធម៌ បានធ្វើឱ្យអ្នកបានចូលរួមទស្សនាដ្ទើរតែភ្លឹក និងទទួលបានការហ៊ោរកញ្ច្រៀវយ៉ាងកងរំពង។

នេះគឺជាសារមួយរបស់អ្នកនាងពេជ្រ សោភា ដើម្បីដាស់តឿន ស្មារតីកូនខ្មែរជំនាន់ក្រោយអោយបានដឹង អោយបានស្គាល់ នៅសម្បត្តិរបស់ខ្មែរដ៏អស្ចារ្យមួយនេះ និងមានភាពភ្ញាក់រលឹកឲ្យចេះលើកតំកើនវប្បធម៍របស់ខ្លួន អោយរុងរឿង គួរឱ្យកោតសរសើរពិតមែន។

LEAVE A REPLY

Please enter your comment!
Please enter your name here