នាយ ចឺម ច្រានចោលពត៌មានល្បីថាត្រូវគេវាយបែកក្បាល

0

នាយ ចឺម ត្រូវគេវាយបែកក្បាល បានធ្វើឱ្យបណ្ដាអ្នកគាំទ្រមានភាពស្រឡាំងកាំង និងមានការងឿងឆ្ងល់គ្រប់គ្នាអំពីបញ្ហានេះ។ នៅក្នុងជំនួបតាមប្រព័ន្ធ Internet នាយ ចឺម បែជាបកស្រាយប្រាប់ភ្នាក់ងារផ្ទះតារាថា រឿងនេះគឺមិនពិតនោះទេ គ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះ។

តារាចម្រៀង និង កំប្លែង លោក សុខ មេសា ហៅនាយចឺម បានធ្វើឱ្យទស្សនិកជនមានការព្រួយបារម្ភជាខ្លាំង ខណៈប្រភពក្នុងបណ្ដាញហ្វេកប៊ុកបានបង្ហោះថា « នាយចឺម ត្រូវជនសង្ស័យ វាយបែកក្បាល និងរបួសដៃជើង បន្ទាប់ពីឆាតទៅសង្សាគេ ធ្វើឱ្យកើតរឿងប្រច័ណ្ឌ»។ ក្រោយមានការហ៊្សែរតៗគ្នា បានធ្វើឱ្យអ្នកគាំទ្រមានការយល់ងឿងឆ្ងល់ជាខ្លាំង ខណៈក្នុងការបង្ហោះបានបង្ហាញនិងបញ្ជាក់ថាឈ្មោះនាយចឺម ប៉ុន្តែមិនបានបង្ហាញឱ្យឃើញពីមុខមាត់ពិតរបស់ជនរងគ្រោះនោះទេ។ 

យោងតាមការអះអាងរបស់ នាយចឺមផ្ទាល់ លោកបានបកស្រាយថា រឿងនេះគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះ លោកមិនត្រូវបានមានអ្នកវាយ ឬ ក៏មានអ្វីមិនល្អកើតឡឿងនោះទេ គ្រាន់តែអ្នកផុសបានសរសេរឈ្មោះថា នាយចឺម ទើបធ្វើឱ្យអ្នកគាំទ្រស្មានថាជាលោកទៅវិញ។ ផ្ទុយស្រឡះពីការច្រានចោលរបស់នាយចឺម ក៏មានប្រភពពីខេត្តប៉ៃលិន បានអះអាងថា នាយចឺមពិតជាមានជម្លោះចម្រូងចម្រាស់ បណ្ដាលឱ្យមានការវាយតប់ និងបង្ករជារបួសស្នាមពិតមែន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង២០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ជាងនេះទៅទៀត គណនីរបស់លោក ហេង ឡុង ជាប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានបង្ហោះសារ និងទទួលស្គាល់ថា ជាករណីពិតដែលនាយចឺម ត្រូវបានជនបង្ករវាយដំបង្ករបួសដោយចេតនាផងដែរ។ 

យ៉ាងណាមិញយើងនៅមិនទាន់ដឹងប្រាកដនោះទេថាតើរឿងរ៉ាវខាងលើនេះនឹងទៅជាយ៉ាងណា ហើយការអះអាងខាងលើនេះពិតប្រាកដ ឬក៏យ៉ាងណានោះទេ។ មានតែរង់ចាំតាមដានបន្ត ទៅមុខទៀតថាតើរឿងនេះជារឿងពិត ហើយ ត្រូវបានសាមីខ្លួនឆ្លើយបដិសេដដើម្បីលាក់បាំង រឿងអាស្រូវឬ ក៏ជារឿងប្រឌិតដើម្បីគ្រាន់តែបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកទៅវិញនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here