ភី សម័យ ស្រស់ស្អាតខ្លាំង ថ្ងៃខួបកំណើត

0

មិនខុសពីនារីទូទៅ ដែលមានសម្រស់ស្រស់ស្អាត តារាសម្ដែងភេទទី៣ កញ្ញា ភី សម័យ ក៏តែងខ្លួនទៅស្អាតមិនណយផងដែរ ក្នុងពិធីខួបកំណើត ដែលនាងបានធ្វើកាលថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៩។ អ្វីដែលកត់សម្គាល់ គឺនាងមើលទៅនៅតែលេចធ្លោ បើទោះជាក្នុងពិធីនោះ មានតារាច្រើននាក់តែងខ្លួនស្អាតៗ។

ពិធីខួបកំណើត ដែលបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកនោះ គ្មានអ្នកណាមិនចាប់អារម្មណ៍ចំពោះនាងនោះទេ ជាពិសេសពេលនាងបង្អួតសម្រស់ជាមួយរ៉ូបស និងមកុដដូចរាជិនីនោះ។ នៅក្នុងឆ្នាំនេះ នាងក៏មើលទៅកាន់តែស្អាត លើសពីឆ្នាំមុនៗផងដែរ បើទោះជានាងគឺនៅតែជានារីជាប់ឈ្មោះ ដែលស្អាត តែមិនមែនជានារីពិត។

ភី សម័យ និយាយថា ដ្បិតថានាងគឺជាតារាភេទទី៣ តែនាងក៏ត្រូវតែស្អាត និងត្រូវតែគិតគូពីការតែងខ្លួនមិនអោយខ្មាស់សម្រស់នារីស្អាតៗពីធម្មជាតិមួយចំនួននោះដែរ ដោយសារតែនោះគឺជាចំណូលចិត្ត។ អ្វីដែលធ្វើអោយអ្នកនាងកាន់តែស្អាត និងផូរផង់ក្នុងថ្ងៃខួបកំណើតនោះ មិនមែនដោយសារតែហេតុផលកែសម្រស់នោះទេ ប៉ុន្តែអាចមកពីកញ្ញាសប្បាយចិត្តនឹងការងារជោគជ័យចុងក្រោយ។ កញ្ញាថា ក្រៅពីសម្ដែង កញ្ញា ក៏ជោគជ័យណាស់ដែរ ក្នុងអាជីវកម្មអនឡាញ និង មុខរបរជាជាងផាត់មុខ។ កញ្ញាកាន់តែសប្បាយចិត្ត ដែលក្នុងពិធីខួបរបស់កញ្ញា គឺមានអ្នកសិល្បៈមកច្រើន បើទោះជាមានអ្នកខ្លះអាក់ខាន៕