ជិតដាច់ឆ្នាំ Happy Palace ដាក់សុទ្ធតែតារាល្បីៗតែម្ដង

0

ខណៈដែលអំឡុងដាច់ឆ្នាំជិតចូលមកដល់ គេកត់សម្គាល់ថា ភោជនីយដ្ឋាន Happy Palace តន្ត្រី និង KTV ដែលស្ថិតនៅជិតផ្សារក្រមួន ភ្នំពេញថ្មី អញ្ជើញសុទ្ធតែតារាចម្រៀងល្បីៗមកច្រៀងតែម្ដង ដោយកាលពីពេលថ្មីៗ គេហាងនេះ អញ្ជើញតារាចម្រៀងស៊ិចស៊ីពូកែលេងក្បាច់រាំសម្រស់គួរឲ្យក្នក់ក្នាញ់ គឺកញ្ញា យូរី ។ នាងបានលេចមុខច្រៀងរាំឡើងផ្អើល ភោជនីយដ្ឋាន ហេបភី ​ផាលេស (Happy Palace) នេះ ទាំងកណ្ដាលរាត្រីតែម្ដង កាលពីរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៩។

យូរី បានលើកយកបទល្បីៗរបស់ខ្លួន ដូចជា បទ”Trust Nobody” ,”Good Night” និង បទ”ជិះចាន”ជាដើម ដែលធ្វើឲ្យភ្ញៀវនៅទីនោះ ស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពងពេញក្នុងហាង។

​យូរី និយាយថ្លែងលើឆាកថា នាងរីករាយណាស់ដែលបានចូលរួមនៅរាត្រីនោះហើយកាន់តែរំភើបពេលដែលមានFanចោមរោមថតរូបជាមួយនាងយ៉ាងច្រើនកុះករតែម្ដង។ អ្វីដែលនាងកាន់តែរីករាយនោះគឺបទចម្រៀងរបស់នាងត្រូវបានគេស្គាល់ច្បាស់ហើយពួកគេច្រៀងតាមទៀតផង។យូរី ក៍ត្រូវបានពិធីការិនីលីន ដា សរសើរមិនដាច់ពីមាត់ដែរថានាងមានរូបសម្រស់ស្អាតហើយពូកែរាំទៀតបើសិនជាយូរី ជាប្រុសវិញនាងចាប់យកធ្វើសង្សារហើយ។ប៉ុន្ដែរយូរី ថានាងស្រលាញ់តែប្រុសមិនស្រលាញ់ស្រីនោះទេ។

​លោក ជា នី ថៅកែហាងហេបភី ផាលេស បានឲ្យដឹងថាការដែលលោកអញ្ជើញកញ្ញាយូរី មកច្រៀងសម្ដែងនៅរាត្រីនោះគឺដើម្បីឲ្យភ្ញៀវនៅហាងរបស់លោកបានទស្សនាដោយផ្ទាល់ជាមួយតារាមចម្រៀងល្បីៗជាកាដូរតបស្នងអតិថិជនដែលគាំទ្រហាងរបស់លោកកន្លងមក។លោកថាកម្មិវីធនោះមានការឧបត្ថមដោយស្រាបៀរ Budweiser ផងដែរ ហើយក្រៅពីយូរី ដែលធ្វើឲ្យកក្រើកនៅរាត្រីនោះនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩នេះក៍មានកំពូលតារាចម្រៀងព្រាប សុវត្ថិ ទៅច្រៀងសម្ដែងនៅហាងនេះផងដែរដើម្បីអបអរខួប១ឆ្នាំនៃការដំណើរការរបស់លោក។លោកថាកម្មវិធីពិសេសដែលនាំតារាចម្រៀងល្បីល្បាញះព្រាប សុវត្ថិ មកច្រៀងសម្ដែងជូនភ្ញៀវទស្សនាដោយផ្ទាល់នេះមានការចូលរួមឧបត្ថមដោយស្រាJack Daniel’s។ លោកបន្ថែម ថាក្រៅពីតារាចម្រៀងព្រាប សុវត្ថិ និងយូរី ដែលធ្វើឲ្យកក្រើកហេបភី ផាលេសនោះ ក៍មានតារាចម្រៀងល្បីៗច្រៀងប្រចាំហាងផងដែរដចជាលោកលោក សុះ ម៉ាច លោក វង្ស តារារតនា លោក ព្រាប សុវត្ថិបុកល្ហុង លោក សាន ផានិត, លោក ពេជ្រ ពន្លឺ, លោក អាន វិសាល , លោក វណ្ណា ស័ក្ក, លោក ងូត សិលា ,លោក ស៊ិន សុផល , កញ្ញា អរិយា , កញ្ញា ធា រ៉ានី អ្នកនាង ឈឹម ស្រីអូន និង កញ្ញា ធន់ ស្រីយ៉ា ជាដើមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here