ភាពយន្ត២ ត្រូវបានបិទបញ្ចប់ការថតនៅរឿងប៉ុស្ត៍លេខ៥

0

វង្ស សុម៉ាលីន

កាលពីរាត្រីថ្ងៃទី ១៤ ខែ ធ្នូ ស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ៥ បានប្រារព្ធធ្វើពិធីជួបជុំក្រោយបញ្ចប់ការថតខ្សែរភាពយន្តភាគថ្មី។ ក្នុងនោះដែរយើងក៏ឃើញមានសិល្បៈករសិល្បៈការិនី និងផលិតករជាច្រើនអញ្ជើញចូលរួមជាកិត្តិយស។

ក្រោយបញ្ចប់ការថតខ្សែរភាពយន្តចំនួនពីរគឺរឿង បុប្ផាស្រុកស្រែ និង រឿងអន្ទាក់ស្នេហ៍ ដោយជោគជ័យកាលពីពេលថ្មីៗនេះរួចមក TV5 បានធ្វើកម្មវិធីជួបជុំប្រមូលផ្ដុំសិល្បៈករ-ការិនី ដើម្បីជប់លៀងបិទបញ្ចប់ការថតភាពយន្តទាំងពីរនេះនៅក្នុងភោជនីយដ្ឋានសមុទ្រព្រិលកាលពីយប់មិញ។

ក្នុងកិច្ចសម្ភាសន៍ផ្ទាល់របស់ផ្ទះតារា លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីរបស់ទូរទស្សន៍ប៉ុស្ត៍លេខ៥បានបញ្ចាក់ថា « ខ្សែរភាពយន្តទាំងពីរនេះគឺចំណាយពេលថត ពី៣ទៅ៣ខែកន្លះ។ ក្នុងនោះផងដែរ រឿង បុប្ផាស្រុកស្រែ ដែលកំពុងចាក់បញ្ចាំងបានពាក់កណ្ដាលរួចមកហើយក្នុង TV5 មានចំនួន៣៤ ភាគ និង រឿង អន្ទាក់ស្នេហ៍ មានសរុបចំនួន ៣៨ ភាគ នឹងធ្វើការចាក់បញ្ចាំង បន្ទាប់ពីរឿង បុប្ផាស្រុកស្រែ បញ្ចប់ នាពេលខាងមុចនេះ រៀងរាល់ថ្ងៃ ចន្ទ-ពុធ វេលាម៉ោង ៧ យប់…»។

គួរបញ្ជាក់ផងដែរថាខ្សែរភាពយន្តភាគថ្មីដែលត្រៀមនឹងចាក់បញ្ចាំងគឺរឿង អន្ទាក់ស្នេហ៍ ដែលមានតួអង្គឯកសំខាន់ ដូចជា កញ្ញា ឌួង ម៉ានិច្ច និង លោក មង្គល ហាក់សម្បូរទៅដោយគ្រប់រសជាតិ និងមានភាពទាក់ទាញជាខ្លាំង។ ទស្សនិកជនចង់ជ្រាបច្បាស់ សូមកុំភ្លេច រង់ចាំតានដានទស្សនាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយគាំទ្រភាពយន្តខ្មែរឱ្យកាន់តែមានភាពប្រសើរឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here