មើលសម្រស់តារាប្រុសស្រីកម្ពុជា ជាប់ឈ្មោះជាតារាដែលមានសម្រស់ស្អាតប្រចាំអាស៊ី ឆ្នាំ២០១៩

0

វង្ស សុម៉ាលីន

ពិតជាគួរឱ្យភ្ញាក់ផ្អើល ខណៈតារាប្រុសស្រីរបស់ប្រទេសកម្ពុជាយើង បានមានវត្តមានជាប់ក្នុងជម្រើស Top 100 Most Beautiful and Handsome Southeast Asian Women and Men 2019។ មិនតែប៉ុណ្ណោះតារាប្រុសស្រីទាំងនោះពិតជាមានសម្រស់ស្រស់ស្អាត សាកសមជាមួយនឹងជ័យលាភីពិតៗ។

កាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាញ Instagram របស់ 50 most beautiful women បានបង្ហោះឱ្យឃើញពី ជ័យលាភីរូបសម្រស់ស្អាតសង្ហារ របស់តារាប្រុសស្រី ជាច្រើនមកពីបណ្ដាប្រទេសអាស៊ាន។ មិនតែប៉ុណ្ណោះក្នុងនោះយើងក៏ឃើញមានវត្តមានរបស់តារាប្រុសស្រីល្បីៗ របស់ប្រទេសកម្ពុជារួមមាន កញ្ញា រ៉េត ស៊ូហ្សាណា, ស៊ីន យូបីន, ឈាង ហ៊ុយឡេង, ដា ដាវ, ប៊ី សុធារី, រឿនណាត, ម៉េលីយា, សំណាង អេលីណា, លោក នីកូ និង តារាបង្ហាញម៉ូដ លោក ហៃ ប៉ោហុង រួមទាំងតារាប្រុសស្រីស្រស់ស្អាតសង្ហារ មកពីបណ្ដាប្រទេសផ្សេងៗទៀតផងដែរ ដែលបានជាប់ជាតារាប្រុសស្រីស្អាតប្រចាំតំបន់អាស៊ីក្នុងឆ្នាំ ២០១៩នេះ។

គួរបញ្ជាក់ផងដែរថា តារាប្រុសស្រីខាងលើ សុទ្ធសឹងតែមានវ័យក្មេង និងមានទម្រង់មុខមាត់សម្រស់ស្រស់ស្អាត ដូចកូនកាត់បរទេស។ ពិសេសជាងនេះទៅទៀតអ្នកទាំងនោះ ក៏កំពុងតែមានទីផ្សារខ្ពស់ និង មានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងពិភពសិល្បៈផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here