ម្ចាស់បទ”អូនមិនអីទេ” ចែកថ្នាំពេទ្យ និងចំណីដល់អ្នកខ្សត់ ក្នុងខែរងារ

0

មិនសរសើរមិនបាននោះទេ ដែលតារាចម្រៀងម្ចាស់បទ”អូនមិនអីទេ” និងជាតារាហ្វេសប៊ុកស៊ិចស៊ី កញ្ញា Bee Yobo បានបង្ហោះអោយឃើញពីសកម្មភាពរបស់នាង ចុះចែកចំណីចំណុក សំលៀកបំពាក់ និងថ្នាំពេទ្យដោយផ្ទាល់ ដល់អ្នកក្រខ្សត់ ខណៈដែលនាងប្រកាសថា ជំនូនទាំងនេះដ្បិតថាតិចតួចមែន ប៉ុន្តែគឺមានតម្លៃចំពោះអ្នកអត់ ពិសេសអ្នកខ្វះការថែទាំសុខភាព ក្នុងរដូវរងារបែបនេះ។ នាងបានទាំងប្រកាសថា នឹងបន្តរៀបចំថ្នាំពេទ្យ និងជំនូនបន្តិចបន្តួច ចុះចែកជូនដល់ក្មេង និងចាស់ជរា នៅតាមចិញ្ចើមថ្នល់អោយបានច្រើនថែមទៀតនោះផង។

Bee Yobo បង្ហោះជាសាធារណៈនៅលើហ្វេសប៊ុកថា”សប្បាយចិត្តខ្លាំងណាស់ បានជូនថ្នាំពេទ្យ និងខោអាវដល់លោកតាលោកយាយចាស់ហើយបានជួបប្អូនប្រុសម្នាក់កេីតជំងឺប៉ូរីយ៉ូហើយបាក់ដៃមួយចំហៀងទៀតបើបងប្អូនចង់ជួយគាត់ជួយតាមម្តាយគាត់បានតាមលេខគាត់ 086574121សំខាន់ខ្ញុំអានិតប្អូនប្រុសណាស់:sob::heart: ជូនបុណ្យផងទាំងអស់គ្នា:pray:? help share :pray:?”។ ការលើកឡើងរបស់នាង ធ្វើអោយមានការសរសើរភ្លាមៗ ថានាងដ្បិតថាស៊ុចស៊ីមែន ប៉ុន្តែគឺជានារីចិត្តបុណ្យ ដោយក្រៅពីចូលចិត្តចែករំលែកក្ដីស្រលាញ់បែបនោះ ដល់អ្នកក្រខ្សត់ជាងខ្លួន នាងក៏ទើបតែចេញមុខអំពាវនាវអោយមានការចាប់អារម្មណ៍លើសិល្បបុរាណ ធ្វើអោយមានការចាប់អារម្មណ៏លើសង្គមហ្វេសប៊ុក។

LEAVE A REPLY

Please enter your comment!
Please enter your name here