តារា៩ដួង ប៉ះគ្នានៅផ្សារមាត់ទន្លេ ចាក់អង្រែ

0

នៅល្ងាចថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៩ នេះ សិល្បករសិល្បការិនីល្បីចាស់ក្មេង៩រូបក្រោមការរៀបចំរបស់គ្រួសារតារាកម្ពុជា នឹងប៉ះគ្នាលើឆាកកណ្ដាលផ្សារ World Bridge Arena នៅមាត់ទន្លេចាក់អង្រែក្រោម ទល់មុខសាលា IIC។ កម្មវិធីនេះ ក៏នឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង៥ល្ងាចតទៅ លើផេក”ផ្ទះតារា Home Star” ផេក”គ្រួសារតារាកម្ពុជា” និង ផេកជាច្រើនទៀត រហូតដល់ម៉ោង ៨យប់ផងដែរ។

តារាដែលមានឈ្មោះ បង្ហាញខ្លួននៅក្នុងកម្មវិធីនេះរួមមាន ពិធីពោរពេញដោយវោហារមិនចេះរីងស្ងួត លោក ម៉ាដូណា, អ្នកនាង ឆ័យលី ដាឡែន , អ្នកនាង ម៉ៅ ស៊ីណាត ម្ចាស់បទ”ជីដូនកាកី”, លោក រតនៈ វិសិទ្ធិ, អតីតបេក្ខជន Cambodian Idol លោក វង្ស ថាណាន់ , ម្ចាស់បទ”គេជាស្រីកាប់ដាវ” កញ្ញា តន់ ច័ន្ទសីម៉ា, ម្ចាស់បទ”អច្ឆរិយៈកម្ពុជា” កញ្ញា វណ្ណា វត្តី , ម្ចាស់បទ”ស្រលាញ់អូនដល់កាន់ឈើច្រត់” លោក ជ័យ សុវ៉ាត តារាចម្រៀងសាន់ដេ, ម្ចាស់បទ”Facebook ខកស្នេហ៍” កញ្ញា អ៊ុង នីនិច។ វត្តមានតារាចម្រៀងទាំង៩ដួង ត្រូវបានរំពឹងថា នឹងកក្រើកផ្សារមាត់ទន្លេចាក់អង្រែក្រោម World Bridge Arena ក្រោមការរៀបចំរបស់ក្រុមតន្ត្រីគ្រួសារតារាកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here