ក្នុងចំណោមអ្នកជំនួញឆ្នើមៗដែលលើកពាននៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៩ មុននេះ ក៏មានឈ្មោះភរិយា លោក VJ រតនា ដែលជាអតីតពិធីករនៅ My TV ផងដែរ ខណៈដែលអ្នកនាង និង ស្វាមី ត្រូវគេឃើញរីកមុខដូចគ្រាប់ជី ក្រោយពេលគណកម្មការប្រកាសអោយលើកពាន។ នេះជាពានឆ្នើមលើកដំបូង ដែលភរិយារបស់លោកបានទទួល ចាប់តាំងពីមានឈ្មោះជាម្ចាស់ក្រុមហ៊ុនរយៈពេលជាង២ឆ្នាំ។
លោក VJ រតនា បានថ្លែងពីប្រទេសមកថា លោកពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលភរិយារបស់លោក គឺអ្នកនាង
លឹម លីសា ម្ចាស់ក្រុមហ៊ុន ZZana Cosmictic Co.,LTD ទទួលបានពានឆ្នើមជាលើកទី១ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ធំ ដែលមានរហូតដល់៣៦ប្រទេសចូលរួម។ លោកថា ភរិយារបស់លោក ទទួលបាន ពានរង្វាន់ THE BEST OF ASAIN STAR AWARERS នៅទីក្រុង បាងកកប្រទេសថៃ ដែលជាកម្មវិធីប្រគល់ពាន the Best Healthy and Beauty products ដល់អ្នកឆ្នើមទាំង 36 ប្រទេស មកពីតំបន់អាស៊ី និងពិភពលោក។ លោកថា នេះជាជោគជ័យមួយ ដែរលោក និង ភរិយា ខិតខំប្រឹង រយ:ពេល ជាង២ឆ្នាំ ចាប់តាំងពីបាននាំចូលផ្ដាច់មុខផលិតផលក្រៅប្រទេសមកចរាចរណ៍ទីផ្សារ។ លោកថា នេះក្ដីរំពឹងដែលលោក និង ភរិយា ទន្ទឹងចាំ។
ជាមួយនឹងអារម្មណ៍សប្បាយចិត្ត លោកថាក្រោយបញ្ចប់ការទទួលពាន លោក និងភរិយា មិនទាន់ត្រលប់មកស្រុកភ្លាមៗនោះទេ ដោយលោក និង ភរិយា នឹងបន្តដំណើរកម្សាន្តនៅក្នុងប្រទេសថៃខ្លះៗ និង ពិភាក្សាពីរឿងផលិតផលជាមួយអ្នកឯកទេសថៃផង៕















