ការប្រកួត CAMBODIAN NET IDOL រដូវកាលទី២ ប្រកាសដំណើរការ

0

កាលពីថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៩ គណកម្មការកម្មវិធី Cambodian Net Idol បានប្រកាសដំណើរការការប្រកួតកម្មវិធីមួយនេះរដូវកាលទី២ ដើម្បីស្វែងរកអ្នកមានសមត្ថភាព និង ភាពក្លាហានលេចធ្លោរ (Influencer) នៅលើបណ្តាញសង្គម ដើម្បីឈ្នះទឹកប្រាក់រហូតដល់ 35,000 ដុល្លារអាមេរិក។

ការប្រកួត Cambodian Net Idol នេះ នាំមកជូនដោយ Yes 018 និង ក្រុមហ៊ុន Cake Experiential Communications ក្នុងគោលបំណងផ្ដល់ឱកាសអោយអ្នកមានភាពក្លាហាន។ នេះជាការប្រកួតប្រជែងតាមរយៈបណ្តាញសង្គម ដោយវគ្គនីមួយៗនឹងផ្សព្វផ្សាយលើហ្វេសប៊ុក នូវសកម្មភាពរបស់ Influencers ទាំង ១២ ដើម្បីឈ្នះរង្វាន់ជាទឹកប្រាក់ កិច្ចសន្យាការងារ ក៏ដូចជា រង្វាន់ផ្សេងៗទៀតដែលមានតំលៃរហូតដល់ 35,000 ដុល្លារអាមេរិក។

យោងតាមការបញ្ជាក់ រាល់វគ្គនីមួយៗ ព្រមទាំងការប្រកួតប្រចាំសប្តាហ៍នឹងត្រូវបានចាក់ផ្សាយនៅលើ ហ្វេសប៊ុក ពីកម្មវិធីដ៏មានប្រជាប្រិយភាពដែលមានអ្នកទស្សនាជាង ៧លាននាក់មួយនេះ ដើម្បីឲ្យអ្នកទស្សនាទទួលបានភាពរំភើប រីករាយ គ្រប់ទីកន្លែង រាល់ការទស្សនាកម្មវិធី Cambodian Net Idol រដូវកាលទី២។ លើសពីនេះ អ្នកគាំទ្រក៏មានសិទ្ធិធ្វើការបោះឆ្នោតតាមរយៈបណ្តាញសង្គមដើម្បីគាំទ្របេក្ខជនដែលពួកគេចូលចិត្ត ដើម្បីឈានទៅវគ្គបន្ទាប់ទៀតរៀងរាល់សប្តាហ៍ផងដែរ។� ភាពលេចធ្លោនៃសមត្ថភាព និងភាពច្នៃប្រឌិតរបស់ពួកគេក្នុងការបង្កើត និងចែករំលែករូបភាពដែលមានគុណភាព នៅលើបណ្តាញផ្សព្វផ្សាយសង្គមរៀងៗខ្លួន គឺជាអ្វីដែល Cambodian Net Idols ចង់បាន។

លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential បានមានប្រសាសន៍ថា “ហ្គេមនេះកំពុងត្រូវបានផ្លាស់ប្តូរហើយ” Net Idols គឺជាមុខមាត់ថ្មីនៃទីផ្សារនាពេលបច្ចុប្បន្នសម្រាប់ពួកគេក្នុងការផ្តល់ឱ្យភាពត្រឹមត្រូវនិងភាពដែលអាចទុកចិត្តបានចំពោះម៉ាកសញ្ញាដែលពួកគេបង្ហាញទៅដល់អ្នកគាំទ្រ និងមិត្តភក្តិរបស់ពួកគេ។ លោកបន្តថា“ ការចូលរួមក្នុងកម្មវិធី Cambodian Net Idol គឺជាវិធីសាស្រ្តមួយរបស់យើងក្នុងការលើកកម្ពស់ និងគាំទ្រដល់អ្នកមានទេពកោសល្យនៃប្រជាជនកម្ពុជានាពេលខាងមុខ។ យើងពិតជាចង់ក្លាយជាអ្នកដែល នាំផ្លូវសម្រាប់ Net Idols របស់យើងដើម្បីបង្ហាញពីទេពកោសល្យ និងសមត្ថភាព របស់ពួកគេដោយផ្តល់ឱ្យពួកគេនូវការគាំទ្រ ដែលពួកគេត្រូវការក៏ដូចជាអភិវឌ្ឍខ្លួនគេផ្ទាល់ផងដែរ។ នៅពីក្រោយកិច្ចការ ទាំងអស់នេះគឺជា Yes 018 ដែលមានល្បឿនលឿន ជាមួយប្រព័ន្ធ 4G ដ៏គួរឱ្យពេញចិត្តដែលត្រូវបានបង្កើតឡើង ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការច្នៃប្រឌិត បច្ចេកវិទ្យា និងឌីជីថល”។

ខាងក្រោមនេះជាអ្វីដែលបេក្ខជនបេក្ខនារី Cambodia Net Idol Top 12 គួរដឹង៖

1. Tag @CambodianNetIdol និង @Yes KH ក្នុងវីដេអូ ១ នាទីលើហ្វេសប៊ុក! សូមប្រាប់យើងនូវអ្វីគ្រប់យ៉ាងដែលយើងត្រូវការដឹងអំពីលោកអ្នក។

2. បង្ហាញពីទេពកោសល្យនិងជំនាញរបស់អ្នក! សូមឱ្យយើងដឹងពីមូលហេតុអ្វីដែលអ្នកចង់ក្លាយជា Cambodian Net Idol បន្ទាប់!

3. Hashtag #CambodianNetIdol នៅក្នុងការវិដេអូរបស់អ្នកហើយកុំភ្លេចប្រាប់ឈ្មោះរបស់អ្នកក្នុង Instagram និង YouTube របស់អ្នកប្រសិនបើអ្នកមាន។

LEAVE A REPLY

Please enter your comment!
Please enter your name here