ឃុយ ម៉ីហៀង ដាក់មួយបទនេះពីរោះលន្លង់លន្លោចណាស់

0

វង្ស សុម៉ាលីន

អតីតបេក្ខភាព The Voice kid Cambodia រដូវកាលទី១ កុមារី ឃុយ មីហៀង ពេលនេះបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំងខណៈកាន់តែធំពេញវ័យនាងកាន់តែស្រស់ស្អាត។ មិនតែប៉ុណ្ណោះទឹកដមសម្លេងរបស់នាងគឺរិតតែពិរោះមិនចាញ់អ្នកចម្រៀងរៀមច្បងនោះឡើយ។

ភាពប្រែប្រួលស្ទើរតែ៣៦០ ដឺក្រេរបស់តារាចម្រៀងវ័យក្មេង ឃុយ ម៉ីហៀង បានធ្វើឱ្យអ្នកគាំទ្រក្មេងស្រីរូបនេះកាន់តែពេញចិត្តទ្វេរឡើង មិនថារាល់ការតុបតែងខ្លួន និង ការស្លៀកពាក់នោះទេ។ ពិសេសជាងនេះទៅទៀត បន្ទាប់ពីចាកចេញពីការប្រឡង ម៉ីហៀង ក៏នៅបន្តចេញបទចម្រៀង cover ជាច្រើនបទ មិនតែប៉ុណ្ណោះ បទនីមួយៗដែលនាងបានច្រៀង គឺសុទ្ធសឹងតែជាបទចម្រៀងពិរោះៗ និង ជាបទដែលស្ថិតក្នុងបេះដូងរបស់អ្នកស្ដាប់គ្រប់វ័យ។ ហើយថ្មីៗនេះផងដែរ នាងក៏ទើបតែច្រៀងCover បទចម្រៀងមួយបទដែលមានចំណងជើងថា « បាចផ្កាម្រះព្រៅ » ឬ « អនុស្សាវរីយ៍ខ្នងភ្នំសំពៅ » ដែលជាសំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា។ យ៉ាងណាមិញ MV បទចម្រៀង cover ថ្មីរបស់ម៉ីហៀង ត្រូវបានទាក់ទាញអ្នកទស្សនារហូតដល់ 1M views ផងដែរ ខណៈឈុតឆាកនៅក្នុង បទថ្មីនេះមានភាពទាក់ទាញមិនធម្មតាពីទេសភាពស្រុកស្រែ អមជាមួយខ្យល់បក់រវិចៗ ពិសេសរូបសម្រស់ស្អាតប្លែកបែបស្រគត់ស្រគុំរបស់នាងផ្ទាល់តែម្ដង។

គួររឮកឡើងវិញផងដែរថា ក្រៅពីការច្រៀងចម្រៀង cover បទមរតកដើម ឃុយ ម៉ីហៀង ក៏មានបទចម្រៀងផ្ទាល់ខ្លួនរួចមកហើយនៅក្នុងផលិតកម្មរស្មីហង្សមាសគឺបទ « ក្ដីរំពឹង »។ ទន្ទឹមនឹងនេះបទចម្រៀងផ្ទាល់របស់នាងក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ មិនតែប៉ុណ្ណោះនាងក៏ទទួលបានការកោតសរសើរជាច្រើន និងមានការលើកទឹកចិត្តឱ្យនាងលើកយកចម្រៀមរតកដើមមកច្រៀងជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here